Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ច្រាំង​ទន្លេ​ ​ចេតីយ៍​មួយ​នៅក្នុង​វត្តក្តី​តាកុយ បាន​ស្រុត​ចូល​ទៅក្នុង​ទន្លេ​ហើយ​

​ភ្នំពេញ​៖ ចេតីយ៍​ចំនួន​មួយ​នៅក្នុង​វត្ត​ក្តី​តាកុយ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ បាន​ស្រុត​ចូល​ទៅក្នុង​ទន្លេ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា​នេះ​។​

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា​នេះ លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ការបាក់​ច្រាំង​ទន្លេ​នេះ ដើម្បី​រក​វិធានការណ៏​ដោះស្រាយប​ឋ​ម ធ្វើយ៉ាងណា​កុំ​ឲ​មាន​ការបាក់​ច្រាំង​បន្តទៀត ពោល​គឺ​ប្រើប្រាស់​ថ្ម ចាក់​ចូលទៅក្នុង​ទន្លេ ដើម្បី​ទប់ស្កាត់ ។ ប៉ុន្តែ​គួរ​អោយ​សោកស្តាយ ខណៈ​ក្រុម​ការងារ​ចាក​ចេញ​បាន​តែ​បន្តិច ចេតីយ៍​មួយ​នៅក្នុង​វត្តក្តី​តាកុយ នេះ​បាន​ស្រុត​ចូលទៅ​ក្នុង​ទន្លេ​បាត់​។​

បន្តបន្ទាប់​មក​ទៀត លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ម្តងទៀត​នៅ​ល្ងាច​ថ្ងៃ​ដ​ដែរ​នេះ។​

គួរបញ្ជាក់​ថា វត្តក្តី​តាកុយ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ក្តី​តាកុយ បាន​បាក់​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២០ តុលា ២០១៨ នៅវេលា​ម៉ោង ២ រសៀល​ថ្ងៃ​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ ពាក់​ករណី​បាក់​ច្រាំងទន្លេ​នៅ​ខាងក្រោយ​វត្តក្តី​តាកុយ ក្នុង​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ភ្លាមៗ ដើម្បី​រក​វិធានការណ៏​ដោះស្រាយប​ឋ​ម ធ្វើយ៉ាងណា​កុំ​ឲ​មាន​ការបាក់​ច្រាំង​បន្តទៀត ។​

ជា​លទ្ឋផល​គិត​ចាប់តាំងពី​ម៉ោង ២​រសៀល មកទល់​ពេល​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២០ តុលា​នេះ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ​ផ្ទាល់ បាន​ឈរ​នៅ​នឹង​ទីតាំង​កើតហេតុ​រហូត ក្នុង​អាជ្ញាធរ​ខណ្ឌ​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ច្រក​ប៉ាវ​ដី ខ្សាច់ និង​ថ្ម​ចាក់​ទប់​ច្រាំងទន្លេ​ដើម្បី​ទប់ទល់​កម្លាំង​ទឹកជា​បណ្តោះអាសន្ន សិន ។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​ដែល​បញ្ចុះសព​ឳ​ពុក ម្តាយ ជីដូន ជីតា នៅក្នុង​វត្ត​នេះ​ក៏​បាន​ញាប់ដៃ​ញាប់ជើង លើក​សព​ចេញពី​ច្រាំង​ទន្លេ​ផង​ដែរ ដើម្បី​កុំអោយ​ច្រាំងទន្លេ​លេប​ត្របាក់​ទៅ​បាត់​៕​ ​ដោយ ​៖ ​កូឡាប​

 

×