សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាឱកាសអញ្ជើញចូលរួមកម្មវិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចូលរួមពិធីតាមបែបព្រះពុទ្ធសាសនា និងរាប់បាត្រសង្ឃចំនួន ៥ពាន់អង្គ នៅមុខប្រាសាទអង្គរវត្ត ឬប្រាសាទអង្គតូច នាខេត្តសៀមរាប ដើម្បីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងព្រះសង្ឃ មានរាប់ម៉ឺននាក់ និងអង្គ បានចូលរួមអបអរ។
ពិធីបួងសួងនេះ នឹងបញ្ចប់នៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែនៅពេលរសៀលចាប់ពីម៉ោង ៣:៣០នាទី នឹងមានរៀបចំសម្តែងសិល្បៈ ជូនមហាជនទស្សនា នៅមុខប្រាសាទអង្គរវត្ត មានដូចជា៖ របាំក្បាច់បុរាណ្យ ប្រពៃណី ល្ខោន និងប្រគុំតន្ត្រីសម័យចម្រុះ រហូតដល់ពេលរាត្រី៕ ដោយ៖ ដែន សីមា