បើប្រៀបធៀបទៅនឹងសម័យជឿនលឿន បច្ចុប្បន្ននោះវិស័យអាកាសចរណ៍អំឡុងឆ្នាំ ១៩៣០ ដល់ ១៩៨០ ពិតជាអន់ខ្សោយណាស់ ។ ប៉ុន្តែ…

យន្តហោះជំនាន់នោះតូច មានមនុស្សជិះតិច

បច្ចុប្បន្នត្រូវចំណាយពេល Check-in យ៉ាងតិច ៣០-៤០នាទី នោះពុំគិតដល់ការតម្រូវឲ្យមានវត្តមានមុនពេលហោះហើរ… ២ម៉ោង ហើយមនុស្សទាំងហ្វូងនាំគ្នាដើរសំដៅយន្តហោះ ។

អំឡុងឆ្នាំ ១៩៣០ អ្នកដំណើរអាចសម្រាកបានយ៉ាងស្ងប់ស្ងាត់ កៅអីធំទូលាយ…

រហូតដល់អំឡុងឆ្នាំ ១៩៦០ ទើបគេបន្ថែមតុអាហារ ។ យ៉ាងណាក៏ទំហំកៅអីនៅទូលាយដដែល ។
១០ឆ្នាំក្រោយ អ្នកដំណើរឈានចូលសម័យកាល Boeing 747 ទំហំកៅអីក៏ធំៗដដែល ។

ប៉ុន្តែមកទល់បច្ចុប្បន្ន ដើម្បីកេងចំណេញលើតម្រូវការធ្វើដំណើរច្រើនឡើងៗ តាមយន្តហោះ កៅអីត្រូវបានបង្រួមតូច ផ្លូវដើរក៏…ចង្អៀត ។

មុននេះគេអាចអង្គុយគងអន្ទាក់ខ្លាបានយ៉ាងរំភើយ

…ប៉ុន្តែឥឡូវត្រូវបង្រួមជើងនៅស្ងៀម គួរឲ្យពិបាកទ្រាំ ។

អាហារលើយន្តហោះពីមុន មិនខុសអ្វីនឹងភោជនីយដ្ឋានទេ ។

ចំណែកឥឡូវបើចង់បានដូចពេលមុនគឺត្រូវអង្គុយកៅអីលំដាប់ខ្ពស់ ឬក៏ត្រូវចាយលុយបន្ថែម ។

ចំណែកមុខអាហារវិញ ក៏មាននំប៉័ង ប៊ឺរ ផ្លែឈើតិចតួច ស្រាក្រហមកន្លះកែវប៉ុណ្ណោះ ។

កៅអីជំនាន់មុនអាចគេងបានយ៉ាងស្រួល ដោយពុំចាំបាច់ត្រូវទិញសំបុត្រតម្លៃខ្ពស់ទេ ។

ឥឡូវចាយលុយបន្ថែម ក៏លំដាប់ខ្ពស់បច្ចុប្បន្ន បានត្រឹមដេក “ក្រវៀន” ប៉ុណ្ណោះ ។

ពីមុនក្នុងបន្ទប់ទឹក យន្តហោះ មានទាំងតុសម្រាប់តុបតែងមុខ ។

ចំណែកឥឡូវ មានត្រឹមបង្គន់ ហើយអាងលាងមុខប៉ុណ្ណោះ ។

ពីមុនអាចកែអផ្សុកដោយការលេងហ្គេម ។

ប៉ុន្តែឥឡូវមានកម្មវិធីកម្សាន្តជាច្រើន ។

ព្រលានយន្តហោះពីដើម មាន Bar អង្គុយកម្សាន្តរង់ចាំយ៉ាងស្ងៀមស្ងាត់ ។

ចំណែកឥឡូវវិញមានតែ ៖ ដើរទិញរបស់របរលេងកំសាន្ត និងបរិភោគអាហារ ។
…ពិតជាពិបាករកភាពស្ងប់ស្ងាត់ កៅអីអង្គុយពុំចាំបាច់ “ដណ្តើម” កន្លែងគងដៃ ។
ចន្ទ្រា

