បន្ទាយមានជ័យ : ពួកមន្ត្រីជំនាញរដ្ឋាភិបាលនិងម្ចាស់ជំនួយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍បានរំពឹងទុកថា សាលាសន្តសាវីយេ នៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនឹងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់មួយទៀតនៅកម្ពុជា។
លោក ឈើយ ចាន់ណា អភិបាលស្តីទីខេត្តបន្ទាយមានជ័យនិយាយក្នុងពីធីសម្ពោធដាក់អោយប្រើប្រាសនោះកាលពីថ្ងៃទី២ធ្នូថា : ហេដ្ឋារចនាសម្ពូ័ន្ធអគារសិក្សា១១ខ្នងស្មើ៣១បន្ទប់ ក្នុងនោះមានបន្ទប់មហាសាល២ និងសមិទ្ធផលជាច្រើនទៀតនៅក្នុងបរិវណសាលាសន្តសាវីយេ ( Xavier Jesuit School ) ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនេះ ជាសមិទ្ធផលដ៏ធំសម្បើមថ្មីទៀតបានពីសប្បុរសជននិងអង្គការដៃគូអភិវឌ្ឍន៍នៃមិត្តបរទេស។
លោក សង្ឃឹមជឿជាក់ថា សមិទ្ធផលនេះនឹងរួមចំណែកដល់ការជួយកុមារនិងប្រជាសហគមន៍មូលដ្ឋានបានទទួលការសិក្សារៀនសូត្រ បណ្តុះបណ្តាលចំណេះជំនាញសម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេស្របតាមបំណងសហគមន៍គ្រឹស្ទបរិស័ទខាងកាតូលិកនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាគោលនយោបាលលើវិស័យអប់រំរបសើរាជរដ្ឋាភិបាលកម្ពុជា។
លោក ឃ្វីន វូ នាយកប្រតិបត្តិសាលាសន្តសាវីយេ(សាលាគ្រឹស្ទាន) នៃអង្គការមេត្តាករុណានិយាយថា: ហេដ្ឋារចនាសម្ពូ័ន្ធអគារសិក្សា១១ខ្នងស្មើ៣១បន្ទប់ ក្នុងនោះមានបន្ទប់មហាសាល២ និងសមិទ្ធផលជាច្រើនទៀតនៅក្នុងបរិវណសាលាសន្តសាវីយេឬសាលាយីស៊ូសាវីយេ ( Xavier Jesuit School ) នេះ ដើមឡើយជាដីទំនាបលិចទឹក ភក់ ព្រៃនិងដាច់ឆ្ងាយជាងគេពីភូមិ ។ប៉ុន្តែពីឆ្នាំ២០១៤មក ដោយអំណរនិងអំណោយរាប់សែនលានដុល្លាសរអារ ពីព្រះជាម្ចាស់នៅក្រៅប្រទេស យើងក៏កសាងយ៉ាងសម្បើមតាំងពីទិញដីជាង១០ហិចតា ចាក់ដីធ្វើរបង ស្ថាបនាផ្លូវ ជីកស្រះ ដាំដើមឈើនិងផ្កា សួនបន្លែ ទីលានកីឡា អគារធំតូចដ៏ប្រណឹតឡើង។ពោលគឺឥឡូវក្លាយជាសាលារៀនស្របតាមនិយាមគរុកោសល្យនិងទាន់សម័យដែរ។
លោក អូ អិនដុន តំណាងប្រធានក្រុមសហជីវិនព្រះយីស៊ូកម្ពុជា. លោកឡូរិនសូ យ៉ុម តំណាងម្ចាស់ជំនួយមកពីប្រទេសកូរ៉េខាងត្បូងថ្លែងថា: សាលាសន្តសាវីយេនេះ កើតចេញពីការប្រទានពីព្រះជាម្ចាស់និងការចែករំលែកពីក្រុមគ្រឹស្ទបរិស័ទនៅក្រៅប្រទេស រាប់ទាំងពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសជាច្រើនទៀតក្នុងពិភពលោក។ ឥឡូវនេះ សាលាទទួលសិស្សថ្នាក់មតេយ្យ បឋមសិក្សា មធ្យមសិក្សាបឋមភូមិរាប់រយនាក់ ដើម្បីរៀនសូត្រ បណ្តុះបណ្តាលបំប់នបន្ថែម។ យើងសង្ឃឹមថា នឹងជួយអោយក្មួយកុមារបានសម្រេចក្តីសុបិន្តទៅជាអនាគតភ្លឺស្វាង។យើងនឹងបន្តធ្វើជាដៃគូអភិវឌ្ឍន៍ដ៏ល្អ រឹងមាំជាមួយអាជ្ញាធរដែនដី ពិសេសមន្ទិរនិងក្រសួងអប់រំ យុវជននិងកីឡាក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សតាំងពីថ្នាក់ក្រោមទៅ។
លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងលោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំលោកឱពុកអ្នកម្តាយគ្រឺស្ទាននិងសប្បុរសជនដែលផ្តួចផ្តើមនិងបរិច្ចាគអំណោយនៃសេចក្តីល្អនេះមកជួយកសាងសមិទ្ធផលនិងបង្ហាត់បង្រៀន អប់រំបណ្តុះបណ្តាលកូនចៅពលរដ្ឋនៅជនបទជាយក្រុងនិងនៅក្រុងសិរីសោភ័ណ ក៏ដូចនៅខេត្តបន្ទាយមានជ័យនេះ។ លោក ហ៊ាង ស៊ីណេ ក៏សង្ឃឹមទុកដូចមន្ត្រីនិងម្ចាស់ជំនួយខាងលើដែរ ថាសាលានេះនឹងរួមចំណែកផលិតធនធានមនុស្សដ៏ចាំបាច់និងមានសារ:សំខាន់។ មន្ត្រីថ្នាក់ដឹកនាំបានបំពាក់មេដាយដល់សប្បុរសជន ដល់ប្រធានក្រុមសហជីវិនព្រះយីស៊ូនៅកម្ពុជា ដល់នាយកនិងសហការីសាលាសន្តសាវីយេ។ បានចែកអំណោយដល់សិស្សឆ្នើម ហើយបន្តទៅដាំដើមឈើជានិមិត្តរូប ,បានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ ក៏ដូចជាទស្សនាខ្សែសង្វាក់ ដំណើរការនៃអគារនិងបន្ទប់ឬទីតាំងទាំងអស់នៃសាលាសន្តសាវីយេ-ភ្នំបាក់ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនោះ៕ ដោយ : បន្ទាយ