ឆ្នាំជូត ៖ ការងារ ទទួលបានព័ត៌មានល្អច្រើនអំពីការងារ ត្រូវបានថ្នាក់លើ មិត្តភក្តិគាំទ្រ វាយតម្លៃខ្ពស់ ។ លុយកាក់ ល្អបំផុត មានបន្ថែមខ្ទង់ចំណូលតូចៗ ។ មនោសញ្ចេតនា សុខសាន្ត ។
ឆ្នាំឆ្លូវ ៖ ការងារ មានអ្នកជួយយកអាសា មានឱកាសបានឡើងប្រាក់ខែ ។ លុយកាក់ គួរចេះក្តាប់ឱកាសមានប្រយោជន៍សម្រាប់ការវិនិយោគ ។ មនោសញ្ចេតនា គូស្នេហ៍គឺជាបង្អែកពេលជួបការលំបាក ។
ឆ្នាំខាល ៖ ការងារ “មានអន្ទាក់ច្រើនក្នុងការងារ មិនត្រូវជឿជាក់ជ្រុលលើសម្តីអ្នកដទៃ ។ លុយកាក់ ត្រូវរក្សាកាបូបប្រាក់ឲ្យបានល្អបញ្ចៀសត្រូវបាត់ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ខ្វែងគំនិតគ្នា ។
ឆ្នាំថោះ ៖ ការងារ ជួបបញ្ហាប្រឈមច្រើន ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ ចំណូលកើនឡើង ត្រូវគ្រប់គ្រងឲ្យបានល្អ ។ មនោសញ្ចេតនា គួរសកម្មម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ មានអ្នកជ្រោមជ្រែង ណែនាំបង្ហាញផ្លូវ ។ លុយកាក់ ល្អប្រសើរ តែមិនត្រូវវិនិយោគប្រថុយប្រថាន ។ មនោសញ្ចេតនា មិនគួរទាមទារច្រើនពេក ក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ លេចឱកាសមានប្រយោជន៍ជាច្រើនសម្រាប់ការងារ ។ លុយកាក់ មិត្តភក្តិនាំមកឲ្យឱកាសរកចំណូលបន្ថែម ។ មនោសញ្ចេតនា មានដំណឹងរីករាយ ឬទទួលបានកាដូ ។
ឆ្នាំមមី ៖ ការងារ ទំនាក់ទំនងសង្គមល្អ បង្កលក្ខណៈឲ្យការងាររីកចម្រើន ។ លុយកាក់ ទោះបីមានបន្ថែមខ្ទង់ចំណូល តែក៏ត្រូវចំណាយទៅវិញច្រើន មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ រវល់ច្រើន ធ្វើឲ្យអ្នកនឿយហត់ តប់ប្រមល់ ។ លុយកាក់ ល្អបំផុត ចំណូលនឹងនរ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំវក ៖ ការងារ ត្រូវកសាងទំនាក់ទំនងល្អជាមួយគ្រប់គ្នានៅជុំវិញ ។ លុយកាក់ ថ្ងៃនេះងាយខាតបង់ប្រាក់កាស របស់របរ ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តី បង្ការកុំឲ្យមានរឿងទាស់ទែងគ្នា ។
ឆ្នាំរកា ៖ ការងារ មានអ្នកជួយជ្រោមជ្រែង គាំទ្រគ្រប់កន្លែង ។ លុយកាក់ ជួបលាភ ឬទទួលបានកាដូ ។ មនោសញ្ចេតនា រីករាយ សុខដុមរមនា ។
ឆ្នាំចរ ៖ ការងារ ល្អ ដោះស្រាយបានរាល់ឧបសគ្គក្នុងការងារ ។ លុយកាក់ ថែរក្សាសុខភាពឲ្យល្អដើម្បីកុំឲ្យឥទ្ធិពលដល់លុយកាក់ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំកុរ ៖ ការងារ មានរឿងប្រែប្រួលច្រើន ត្រូវនឹងនរប្រឈមគ្រប់ស្ថានការណ៍ ។ លុយកាក់ ត្រូវចំណាយប្រាក់ច្រើនជាងធម្មតា ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ៕