ទោះបីនៅចំពោះមុខតំណក់ឈាម សម្រែកឈឺចាប់គួរឱ្យអាសូរ ក៏ពួកគេហាក់ដូចមិនរវីរវល់ ព្រោះតែជំនឿថា វានឹងផ្តល់សារធាតុបំប៉នខ្ពស់ចំពោះពួកគេ។
ម្ហូបទី១៖ ខួរក្បាលស្វា
នេះជាម្ហូបល្បីល្បាញថាព្រៃផ្សៃបំផុត ត្រូវបានម្ចាស់ក្សត្រី សឺជី ជប់លៀងភ្ញៀវពិសេសរបស់ខ្លួន។ តាមនោះ ខួរក្បាលរបស់ស្វា ត្រូវបានគេដួសចេញពីប្រអប់ខួររបស់វាទាំងនៅរស់ រួចយកទៅដក់ក្នុងទឹកស៊ប់។ អ្វីៗកើតឡើងនៅពីមុខស្វារងគ្រោះនេះតែម្តង។
ម្ហូបទី២៖ ងៀតសាច់មាន់
ពួកចុងភៅនៅជំនាន់នោះនឹងប្រើកាំបិតវះពោះមាន់ទាំងនៅរស់ ខ្វេះយកគ្រឿងក្នុងពីពោះចេញ ហើយញាត់គ្រឿងទេសដែលគេផ្សំស្រេចចូលទៅក្នុង។ មាន់ទាំងនេះត្រូវបានគេយកទៅព្យួររហូតដល់ពេលវាឆ្លើយតបនឹង«ស្តង់ដារ»យកមកធ្វើជាអាហារ។
ម្ហូបទី៣៖ ជើងមាន់និងព្រុយត្រី
ក្រៅអំពីព្រុយត្រី គេចាប់យកមាន់ទាំងរស់មកឆ្វៀលយកដុំសាច់ត្រង់បាតជើងរបស់វាមកដើម្បីចម្អិនជាស៊ប់
ម្ហូបទី៤៖ ជើងទាអាំង
គេចាប់យកទាមកកៀបឱ្យឈរនៅលើបន្ទះដែកយ៉ាងក្តៅ រហូតទាល់តែផ្នែកសាច់និងជើងរបស់វាឡើងទន់។ក្នុងអំឡុងពេលនោះ ពួកចុងភៅនិងចាក់ទឹកសណ្តែកសៀងដើម្បីជួយឱ្យទានោះសម្រួលកម្តៅតាមមាត់ រួចកាត់យកជើងមកបរិភោគ
ម្ហូបទី៥៖ អណ្តើកចំហុយ
អណ្តើកដែលធាត់ត្រូវបានគេយកមកលាងសម្អាត រួចដាក់ចូលទៅក្នុងឆ្នាំង។គេចាប់ផ្តើមបង្កើនភ្លើងបន្តិចម្តងៗ។ក្នុងពេលអណ្តើកនៅក្នុងឆ្នាំងត្រូវបង្ខំផឹកគ្រឿងគ្រៅដែលគេរៀបចំទុកនៅក្នុងឆ្នាំងនោះដើម្បីសម្រួលកម្តៅក្នុងខ្លួនវា។ តាមបែបនេះ គ្រឿងគ្រៅនឹងចូលសព្វខាងក្នុងខ្លួនអណ្តើក។ពួកគេនឹងរិភោគវានៅពេលដែលសាច់បានផុយ។
ម្ហូបទី៦៖ សាច់លារស់
សាច់លារស់ត្រូវបានគេហៅបែបម្យ៉ាងទៀតថា Huo Jia Lu ។ពោលគឺសាច់ដែលគេយកមកបរិភោគនោះត្រូវបានកំណត់លើរាងកាយសត្វលារស់ រួចគេចៀរយកចេញទាំងពេលនៅរស់រវើកដោយស្រែកឈឺចាប់យ៉ាងខ្លាំង។ ពេលសាច់ចៀរចេញមកហើយ ទើបគេសម្អាតរោម រួចយកធ្វើជាម្ហូប។ចំណែកដែលនៅសល់នឹងត្រូវបានគេពន្លះលក់បន្ទាប់ពីលានោះងាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម
ម្ហូបទី៧៖ «ស្រែក៣ដង…ទើបគ្រឹប»
វត្ថុធាតុសំខាន់របស់អាហារនេះគឺកូនកណ្តុរចិញ្ចឹមទើបកើតនៅក្រហមរងាល មិនទាន់ទាំងបើកភ្នែកផង។មុនពេលបរិភោគវា គេតម្រូវឱ្យកូនកណ្តុរទាំងនេះត្រូវស្រែកព្រោះឈឺចាប់៣ដង។សម្រែកលើកទី១របស់ពួកគេ គឺពេលដែលចង្កឹះដែកបានកៀបលើខ្លួនពួកវា។ សម្រែកទី២ គឺពេលដែលគេយកវាទៅដាក់ក្នុងទឹកជ្រលក់ ។ សម្រែកទី៣គឺពេលដែលគេយកវាចេញពីចានទឹកជ្រលក់ រួចខាំគ្រឹប។ នេះគឺជាសម្រែកចុងក្រោយ
ម្ហូបទី៨៖ បង្គាត្រាំស្រា
បង្គាស្រស់ដែលទើបលើកពីទឹកសមុទ្រត្រូវបានដាក់បញ្ចូលក្នុងឆ្នាំងមានប្រភេទស្រាខ្លាំងម្យ៉ាង រួចគេទុកឱ្យវាស្រវឹង។ជនជាតិចិនជឿថាការធ្វើបែបនេះនាំឱ្យសាច់បង្គាត្រូវបានបង្កើនសារធាតុបំប៉នយ៉ាងល្អ
ម្ហូបទី៩៖ញាំពោះវៀនក្ងាន
ពួកចុងភៅនឹងប្រើកាំបិតតូចមួយដើម្បីចោះប្រហោងមួយពីក្រោយគូទក្ងាន រួចលូកដៃទៅទាញស្រាវពោះវៀនក្ងានចេញមកក្រៅ រួចគេយកពោះវៀនដែលនៅក្តៅឧណ្ហៗនោះមកចម្អិនជាអាហារក្នុងពេលសត្វក្ងានត្រូវប្រកាច់ងាប់ក្នុងភាពឈឺចាប់ជាទីបំផុត
ម្ហូបទី១០៖ពពែញីអាំង
ពួកចុងភៅនឹងយកពពែញីផើមមួយក្បាលមកអាំងលើងងើកភ្លើងក្រហមរងាលរហូតទាល់តែឆ្អិន ហើយពួកគេយកកាំបិតមកវះយកកូនពពែដែលនៅក្នុងពោះមេវាមកបរិភោគ៕លីសា