ស្វាយរៀង ៖ ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិក បក្សដទៃចំនួន១០៣រូប ដែលស្ម័គ្រចិត្តមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង លោកសុខា រាមប្រធានគណបក្សប្រជាជនកម្ពុជា ស្រុករំដួល បានធ្វើការ រុញដល់សមាជិកបក្សទាំងអស់ នៅឃុំថ្នាធ្នង់ ត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយ ទុកលំបាកជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសស្វាគមន៍ជានិច្ច រាល់ការចុះចូល ពីគណបក្សផ្សេងចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធីបញ្ចូលសមាជិកបក្សនេះ ក៏មានការចូលរួមពីលោកឃ្លាំង សាយ អនុប្រធានក្រុមការងារចុះជួយ ឃុំថ្នាធ្នង់ និងអស់លោកលោកស្រីជាសមាជិកបក្សឃុំជាច្រើនរូបផងដែរ។
លោក សុខារាម បានលើកឡើងទៀតថាក្នុងរយះពេល ៣៨ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកំរិតជាតិ និងលើឆាកអន្តរជាតិដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។
លោកប្រធានគណបក្សស្រុករំដួលរូបនេះ បានបន្ថែមថា ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយអោយមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាពដែលកើតឡើង ពីនយោបាយ(ឈ្នះឈ្នះ) របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត។ លោកសុខារាមបានបញ្ជាក់ប្រាប់សមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុកនៅជាមួលពលរដ្ឋ រឺឯបក្សផ្សេងមិនដែលធ្វើអ្វីសោះបានតែថា មិនឃើញធ្វើអ្វីនោះទេ គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលសង្គមហើយ គណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយដោយសារមេបក្សរូបនេះរងការចោទប្រកាន់ក្បត់ជាតិផងដែរ។
លោកសុខារាម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋអោយបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗអោយបានឆាប់រហ័សនិងផ្សព្វផ្សាយអោយបានទូលំទូលាយនូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីអោយពលរដ្ឋបានដឹងយល់ជ្រួតជ្រាបចៀសងវាងមានការថ្នាំងថ្នាក់ណាមួយ។ នៅក្នុងពិធីនោះដែរ សមាជិកបក្សដែលទើបតែបញ្ចូលថ្មីក្នុងម្នាក់ៗ ទទួលបានសារ៉ុងមួយ និងពិសារអាហារសាមគ្គីមួយពេលថ្ងៃត្រង់យ៉ាងសប្បាយរីករាយផងដែរ៕ វ៉ៃកូ