ប្រមុខការទូតរុស្ស៊ី Sergey Lavrov បានចែករំលែកទស្សនៈរបស់លោកពីការសាកល្បងកាំជ្រួចថ្មីបំផុតរបស់កូរ៉េខាងជើង ក៏ដូចជាបញ្ហាជុំវិញស្ថានការណ៍នៅឧបទ្វីបនេះ។
ស្ថានីយ៍ Sputnik (រុស្ស៊ី) បានដកស្រង់សម្តីរបស់ប្រមុខការទូតខាងលើថា ៖ “ជប៉ុននិងកូរ៉េខាងត្បូង -ប្រទេស២ ដែលកំពុងត្រូវបានអាមេរិកអូសទាញឲ្យចូលរួមក្នុងទង្វើញុះញង់ប្រឆាំងតបកូរ៉េខាងជើង -គឺជាជនរងគ្រោះដំបូងប្រសិនបើជម្លោះផ្ទុះឡើងក្នុងតំបន់នោះ”។
រុស្ស៊ីតែងថ្កោលទោសចំពោះសកម្មភាពញុះញង់របស់អាមេរិកចុះពោះកូរ៉េជើង ក៏ដូចជាកិច្ចប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន សំដៅអូសទាញឲ្យក្រុងតូក្យូ និងសេអ៊ូលចូលរួមជាមួយខ្លួន។
លោក Lavrov ពោលប្រាប់ស្ថានីយ៍ទូរទស្សន៍ STV របស់Belarus ថា ៖ “ក្នុងពេលដែលថ្កោលទោសក្រុងព្យុងយ៉ាងចំពោះកម្មវិធីកាំជ្រួចនោះ យើងខ្ញុំក៏ពុំអាចសុំថ្កោលទោសទង្វើឆ្លើយតបបែបញុះញង់របស់មិត្តរួមអាជីពអាមេរិក ហើយពិតជាពុំសំណាងឡើយ ដែលគេកំពុងអូសទាញជប៉ុន និងកូរ៉េខាងត្បូងត្រូវដើរស្របតាមទិសដៅតែ១ ខណៈពេលពួកគេជាជនរងគ្រោះដំបូង គ្រាសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ”។
តាមលោក Lavrov បញ្ហាខាងលើអាចទាក់ទិនដល់ការដែលរដ្ឋការអាមេរិកប្រកាសភ្លាមៗថា នឹងធ្វើសមយុទ្ធជាប់ព្រំដែនកូរ៉េខាងជើងនៅខែ ១២/ ២០១៧ នេះ។ មុននោះក្រុងវ៉ាស៊ីនតោន ប្រកាសថា ខ្លួននឹងពុំធ្វើសមយុទ្ធនៅតំបន់នេះរហូតទល់ដើមឆ្នាំ ២០១៨។
រុស្ស៊ី និងចិន បានលើកដំណោះស្រាយ “បង្កកគូ” -ក្រុងព្យុងយ៉ាងផ្អាកកម្មវិធីនុយក្លេអ៊ែរ រីឯក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ផ្អាកការធ្វើសមយុទ្ធ ប៉ុន្តែទាំងអាមេរិក និងកូរ៉េខាងជើងសុទ្ធសឹងពុំទទួលយក៕ សូយន