សណ្តែកសៀងគឺជាប្រភពនៃអាហារដែលផ្តល់សារធាតុបំប៉នយ៉ាងច្រើនចំពោះសុខភាព ជាពិសេសវាមានប្រសិទ្ធភាពក្នុងការជួយបញ្ចុះជាតិកូឡេស្តេរ៉ុលក្នុងឈាម។
សណ្តែកសៀង អាចជួយការពារជំងឺក្រិនរឹងសរសៃឈាម ដែលជាហេតុនាំអោយកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។
លើសពីនេះទៅទៀត សណ្តែកសៀង មានផ្ទុកអាស៊ីតខ្លាញ់ពិសេសៗមួយចំនួនទៀត ដែលមានសារៈសំខាន់សម្រាប់រាងកាយមានសុខភាពល្អ។
ខ្លាញ់អាស៊ីតពីរប្រភេទនោះមានឈ្មោះថា Linoleic Acid និង Linolenic Acid ដែលមានក្នុងសណ្តែកសៀង មានតួនាទីសម្រួលដល់មុខងារសាច់ដុំរលោងក្នុងរាងកាយ ព្រមទាំងរក្សាសម្ពាធឈាមអោយស្ថិតនៅក្នុងកម្រិតធម្មតាទៀត។
ចំណែកឯជាតិសរសៃរបស់សណ្តែកសៀងវិញ ត្រូវបានគេបង្ហាញថា វាអាចជួយបន្ថយចំនួនកូឡេស្តេរ៉ុលក្នុងរាងកាយតាមរយៈការបោសសម្អាតនៅតាមជញ្ជាំងសរសៃឈាម និងសរសៃអាក់ទែ៕ សុភ័ក្ត្រ