ក្នុងឱកាសដ៏មហោឡារិកនៃខួបលើកទី៣៥ ទិវាជនពិការអន្តរជាតិនិងខួបលើកទី១៩ ទិវាជនពិការកម្ពុជា ក្រោមប្រធានបទ “ធ្វើឱ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពូជា បានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធទិវាដ៏មានសារសំខាន់នេះ។
សម្តេចតេជោហ៊ុនសែនបានថ្លែងថា ការប្រារព្ធទិវានេះគឺជាការបង្ហាញអំពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព និងសុខមាលភាពជនមានពិការភាព ហើយជាការអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមជួយផ្តល់ការគាំទ្រដោយគ្មានការរើសអើងចំពោះជនមានពិការភាព ដែលជាធនធានមិនអាចមើលរំលងបានក្នុងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ់។
សម្តេច បានថ្លែងថា “ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនជនពិការ សូមជួបតែសចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា”៕ ដោយ៖បញ្ញាស័ក្តិ