Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ឈប់ការ «លាបពណ៌» ករណីចោទថាស្រីចិនងូតទឹកស្រាតនៅកំពង់សោមទៀតទៅ តាមពិតកើតឡើងនៅ…!

រយៈពេលថ្មីៗនេះ ផ្តើមចេញពីការបង្ហោះរបស់ផេក Cambodia TV និងផេកមួយចំនួនទៀត នោះរូបភាពស្តីពីនារីម្នាក់ត្រូវបានចោទថាជាស្ត្រីចិន «ងូតទឹកស្រាតនៅឆ្នេរសមុទ្រកំពង់សោម» តាមពិតទៅ វាគឺជាការកាត់យករូបភាពពីករណីនារីស្រស់ស្អាត២នាក់ ងូតទឹកស្រាតនៅសមុទ្រ QUY NHON ប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានប្រព័ន្ធផ្សាយប្រទេសនេះ ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។ អ្នកនយោបាយខ្លះបានឆ្លៀតឱកាសយករូបភាពទាំងនេះ មកធ្វើការវាយប្រហារយ៉ាងអយុត្តិធម៌ ។

អត្ថបទរបស់រៀតណាម vietnammoi.vn បានសរសេរថា ដំបូងឡើយ គណនី T.V.A បានធ្វើឲ្យបណ្តាញសង្គមឡើងកម្តៅភ្លាមៗ គ្រាបង្ហោះនូវរូបភាពអាសក្រាមរបស់នារី «២នាក់» (ពុំមែនម្នាក់ទេ) បានស្រាតននលគោកងូតទឹករត់លេងជាមួយ «ក្រុម» របស់គេ នៅពីមុខហ្វូងមហាជន រួមទាំងក្មេងៗផងដែរ ។

ពេលប្រឈមនឹងកាមេរ៉ា នារីម្នាក់ក្នុងចំណោម២នាក់នោះ បានយកដៃបិទបាំងកន្លែង «សំខាន់» របស់ខ្លួន ។

ទោះបីក្រសែភ្នែកអ្នកនៅក្បែរនោះ ត្របាញ់ចំពួកគេក្តី តែពួកគេធ្វើមិនដឹងមិនឮ ប្រលែងលេងជាមួយគ្នីគ្នាយ៉ាងសប្បាយ ។

ម្ចាស់គណនី T.V.A ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរសមុទ្រ QUY NHON ខេត្ត BINH DINH (ក្រុង គ្វីញីង ខេត្ត ប៊ិញឌិញ -វៀតណាម) ។

ក្រោយការបង្ហោះរូបភាពនេះភ្លាម ក៏ទទួលបានការ Like, Comment និង Share ឡើងភ្លូកទឹកភ្លូកដីតែម្តង ។

បច្ចុប្បន្ននេះ អ្នកលេងបណ្តាញសង្គមរៀតណាម កំពុងរុករកអត្តសញ្ញាណរបស់នារីទាំង២នាក់នោះផងដែរ តែនៅពុំទាន់មានលទ្ធផលនៅឡើយទេ ។

នេះជារឿងពិត ហើយរឿងពិតមានតែមួយប៉ុណ្ណោះ ដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម ។

ពិតណាស់! កំពង់សោម ប្រៀបដូចជាភ្លើងកំពុងឆាបឆេះ ហើយកន្លងមក សម្តេចក្រឡាហោម ស ខេង ក៏បានចាត់ការរឿងជាច្រើន ដើម្បីពន្លត់ បំណងបញ្ជៀសការយល់ខុស ដែលនាំឲ្យបាត់បង់វិនិយោគិនបរទេស ។

ប៉ុន្តែ បញ្ហាស្ថិតត្រង់ក្រុម «ហួចហៅខ្យល់» ដូចជាផេក  Cambodia TV និង Povpisey Leang  និងជាពិសេសព្រឹទ្ធាចារ្យ ហូ វ៉ាន់ មានគណនីហ្វេសប៊ុកឈ្មោះ Vann Ho ផងដែរ ។

តាមរយៈព័ត៌មានពិតដែលយើងខ្ញុំបានបញ្ជាក់ជូនខាងលើនេះ ហេតុនេះ សូមអស់លោកមេត្តាបញ្ឈប់ល្បែង «លាបពណ៌» នេះទៀតទៅ ព្រោះអាចទទួលខុសត្រូវចំពោះច្បាប់ ។ ឈប់បានឈប់ទៅណា៎! បែបនេះមិនល្អទេ!! ៕ CEN

×