“មនុស្សជាច្រើនបានស្លាប់យើងខ្ញុំក៏ចាប់ផ្តើមហៅថា “ជំងឺខ្មោច” Lee Jeong Hwa អ្នកដែលបានភៀសខ្លួនចេញពីភូមិកំណើតខ្លួននៅ Kilju ជិតកន្លែងសាកល្បងនុយក្លេងអ៊ែរ Punggye-ri កាលពីឆ្នាំ ២០១០ បានប្រាប់ NBC News កាលពីថ្ងៃទី ០២/១២ ថា “កាលនោះពួកខ្ញុំគិតថា មនុស្សភាគច្រើនតែងស្លាប់ដោយសារភាពអត់ឃ្លាន និងការហូបចុកដ៏សែនវេទនា។ ទើបតែពេលនេះទើបយើងខ្ញុំដឹងថា វាជាវិទ្យុសកម្ម។
ក្នុងអំឡុងពេល ៧ឆ្នាំ ចុងក្រោយដែលអ្នកស្រីរស់នៅកូរ៉េខាងជើង មេដឹកនាំកូរ៉េខាងជើងពេលនោះគឺ Kim Jong-il បានសាកល្បងបន្ទុះគ្រាប់បែកនុយក្លេអ៊ែរ ២ គ្រាប់នៅក្បែរភូមិអ្នកស្រី។ ក្រោយពេលលោក Kim Jong-il ស្លាប់ឆ្នាំ ២០១១ កូនប្រុសរបស់គាត់ Kim Jong-Un បានសាកល្បង ៤លើកទៀត។
អ្នកស្រី Rhee Yeong Sil បានរំលឹកឡើងវិញថា មុនពេលភៀសខ្លួនរួច នៅឆ្នាំ ២០១៣ ស្ត្រីអ្នកជិតខាងរបស់ខ្លួនម្នាក់បានបង្កើតទារកដែលមានរូបរាងចម្លែកដល់ថ្នាក់គេពុំអាចកំណត់បានថា ជាប្រុសឬស្រី។
ពួកអ្នកភៀសខ្លួនទាំងនោះនិយាយថា ពួកប្រជាជននៅ Kilju តែងមានជំងឺមហារីកឈាម ឬមហារីកផ្សេងទៀត ដែលមូលហេតុគឺបញ្ហាវិទ្យុសកម្ម។
ទោះយ៉ាងណាបញ្ហាទាំងអស់នេះ ត្រូវបានគេកត់ត្រាទុក ប៉ុន្តែពុំអាចមានឱកាសសម្រាប់ត្រួតពិនិត្យពីកម្រិតវិទ្យុសម្មភាពនៅតំបន់នោះបានឡើយ៕ ចន្ទ្រា