Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ធ្វើបុណ្យ​កឋិនទាន​ដង្ហែរ​ទៅកាន់​វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័​ស្ត បាន​ទឹកប្រាក់​ជាង​២៥​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ផ្តើម​ធ្វើ​អង្គ​កឋិនទាន​សាមគ្គី ដង្ហែរ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័​ស្ត ស្ថិកក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ទទួលបាន​បច្ច័យ​ចំនួន​ជាង​២៥​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា ដែល​កំពុង​បន្ត​សាងសង់​នូវឡើយ​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២៥​តុលា បាន​ជួបជុំ​ពុទ្ធបរិស័ទ បងប្អូន​ញាតិមិត្ត មន្ត្រីរាជការ​អ្នក​ផ្តើម​បុណ្យ ដើម្បី​ប្រារព្វ​ពិធី​ក្រុង​ពាលី និង​នមស្ការ​​ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត និង​សំដែងធម៌​ទេសនា នៅក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូល​បច្ច័យ​ទៅ​តាម​កម្លាំង​សទ្ធា ។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា អង្គ​កឋិនទាន​ដង្ហែរ​ទៅកាន់​វត្ត​ព្រះ​បារមី​វង្គ​ដ្ឋ​បុរី​កបិល​ភ័​ស្ត​នេះ បាន​បច្ច័យ​ចំនួន​២៥៩.៨៧៥​ដុល្លារ ដើម្បី​កសាង​ព្រះវិហារ និង​ឧបដ្ឋានសាលា ដែល​កំពុង​បន្ត​សាងសង់​។​

​ផ្អែក​តាម​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារទសមាស ដែល​ជា​ការផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត​កត់ត្រា​ថា​៖ ពុទ្ធបរិស័ទ​នាំគ្នា​ធ្វើបុណ្យ កឋិន​នេះ គឺ​ក្នុង​ជំនឿ​តាម​គម្ពីរ​ដីកា​ពុទ្ធសាសនាស្តី​ពី​កឋិន​ទាន​ថា ជា​កាល​ទាន​ដ៏​មាន​ផល្លានិសង្ឃ ច្រើន​ជាង​ទាន​ទាំងពួង​។ អាស្រ័យហេតុនេះ ទើប​មាន​ការ​សម្គាល់ថា បើ​វត្ត​ណា ដែល​ដល់​រដូវ​កាល​កឋិន​ហើយ គ្មាន​នរណា​ហែ​អង្គ​កឋិន​ចូល​ទេ គឺជា​វត្ត​មិន​ស្មើ​មុខ នឹង​វត្ត​ដែល​មិន​បាន​ទទួល​អង្គ​កឋិនទាន​។ តាម​ពុទ្ធប្ប​ញ្ញ​តិ្ត​ភិក្ខុសង្ឃ ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន លុះណាតែ​បាន​គង់​ចាំ ព្រះវស្សា​អស់វរ​បី​ខែ​ដោយ​បរិបូណ៌ ពុំ​មាន​ដាច់​កិច្ច​ចូល​វស្សា​ព្រោះ​កន្លង​វិន័យ ដោយ​ប្រការ​ណាមួយ​ឡើយ​។ រី​ឯ​វត្ត​ដែល​ពុំ​មាន​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះវស្សា​ទេនោះ ក៏​ពុំ​អាច​ទទួល​កឋិនទាន​ពី​ពុទ្ធបរិស័ទ​បាន​ដែរ​៕​ ដោយ ​៖​ កូឡាប​

 

×