ប្រមាណ ២០ឆ្នាំ ក្រោយសង្គ្រាមលោកលើកទី II ពលរដ្ឋជប៉ុនបរិភោគត្រីបាឡែនច្រើនជាងអាហារដទៃៗទៀត។
ថ្មីៗនេះ ខ្សែវីដេអូមួយបង្ហោះផ្សាយដោយរដ្ឋាភិបាលអូស្ត្រាលី បានធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងជាខ្លាំង។ វីដេអូទាំងនេះត្រូវបានប្រមូលផ្តុំចន្លោះពីឆ្នាំ ២០០៨-2012។ បង្ហាញឲ្យឃើញនូវទិដ្ឋភាពនាវាពាក់ស្លាក “ស្រាវជ្រាវ”របស់ជប៉ុន ជ្រែកចូល្នុងតំបន់សមុទ្រភាគខាងត្បូងអូស្ត្រាលី ហើយចាប់យកត្រីបាឡែនប្រផេះ “ម៉ាសប្បាយ”។ ពួកត្រីបាឡែនទាំងនេះ ដែលមានប្រវែងដល់ទៅ ១០ម៉ែត្រ ត្រូវបានកេបាញ់លំពែងមានភ្ជាប់គ្រឿងផ្ទុះនៅទំពក់ រួចអូសលើកំណាត់ផ្លូវឆ្ងាយមួយមុនពេល ស្ទូចឡើងលើទូក ព្រលះសាច់។ ពីយូរយារនាស់មកហើយ វប្បធម៌បរិភោគត្រីបាឡែនបានកើតមានឡើង ហើយតែពេញនិយមខ្លាំងឡើងៗ។
ក្នុងវប្បធម៌ជប៉ុនត្រីបាឡែន ផ្សារភ្ជាប់ជាមួយនិមិត្តរូបវប្បធម៌របស់ទេវតា Ebisu ដែលជាទេវតានាំមកនូវភ័ព្វសំណាង និងជួយយកអាសារដល់ប្រជានេសាទ។ ហេតុនេះឯងទើបពិធីបុណ្យប្រព្រឹត្តិទៅនៅពាក់កណ្តាលខែតុលា រៀងរាល់ឆ្នាំ នៅសង្កាត់ Ebisu ចាំបាច់ត្រូវមានមុខម្ហូបត្រីបាឡែន ដែលមានអត្ថន័យ “នាំសំណាងដល់ភ្ញៀវមកពីស្រុកឆ្ងាយ”។ ហេតុនេះមនុស្សម្នាចូលរួមពិតជាកុះករណាស់។
ត្រីបាឡែនជាប្រភេទសត្វ ប្រឈមនឹងហានិភ័យផុតពូជ ហើយនៅប្រទេសជាច្រើន គេចាត់ទុកការនេសាទត្រីនេះ គឺល្មើសច្បាប់។ ប៉ុន្តែ Iceland ន័រវេស និងជប៉ុន គេនៅស្វែងរកបានអាជ្ញាប័ណ្ណនេសាទត្រីនេះ។
មុននោះនៅជប៉ុនគេឲ្យចាប់យកត្រីបាឡែនដែលបានស្លាប់មកសម្រាប់បម្រើឲ្យការស្រាវជ្រាវប៉ុណ្ណោះ។ តែរឿងពិតគឺផ្ទុយស្រឡះ ហើយរដ្ឋាភិបាលជប៉ុន ក៏ព្រងើយកន្តើយនឹងរឿងនេះ។
បច្ចុប្បន្នជប៉ុននៅបានសាងសង់រោងចក្រកែច្នៃ ត្រីបាឡែន ដែលអាចផលិតកែច្នៃត្រី បានរាប់រយក្បាលមួយលើកៗឯណោះ នៅជិតតំបន់ប៉ូលខាងត្បូង។
ក្រោយសង្គ្រាមលោក ជប៉ុនជាប្រទេសចាញ់សង្គ្រាម ហេតុនេះត្រូវស្វះស្វែងរកអាហារបន្ថែមសម្រាប់ពលរដ្ឋពីឆ្នាំ ១៩៤០-1960 ពួកគេបរិភោគត្រី បាឡែន ច្រើនបំផុត។ ឆ្នាំ ១៩៦៤ ជាឆ្នាំដែលពួកគេសម្លាប់ត្រីនេះ ដល់ទៅ ២៤.០០០ ក្បាល។
បច្ចុប្បន្ននេះ ជប៉ុនច្រើននាំចូលសាច់ត្រីបាឡែនពីអូស្ត្រាលី អាមេរិក ឬ Iceland ។ ក្រៅពីនោះក៏នៅមានផ្តល់ថវិការឲ្យ អ្នកនេសាទត្រី ក្នុងស្រុក ឬនាវា “បន្លំស្រាវជ្រាវ” វិទ្យាសាស្ត្រ ដើម្បីប្រញាប់យកត្រីបាឡែន៕ ចន្ទ្រា