ទឹកអំបិលរាវលាយតាមកម្រិតខាងក្រោមនេះ នឹងជួយសរីរាង្គផ្លាស់ប្តូរពីក្នុងទៅក្រៅ, ជំរុញសកម្មភាពផ្លូវពោះវៀន, កម្ចាត់ជាតិពុល, ព្យាបាលជំងឺទល់លាមក, ថែទាំមាត់ឆ្មេញ ។
ទឹកអំបិលរាវនៅទីនេះ គឺជាទឹកលាយអំបិលដ៏ទាប ដូចជាប្រភេទសេរ៉ូម ត្រូវបានបញ្ចូលក្នុងសរសៃឈាម ។
ជំនាញការជីវជាតិល្បីឈ្មោះជនជាតិចិនឲ្យដឹងថា ប្រសិនបើអ្នកទទួលទានទឹកអំបិលរាវនេះ១កែវ ក្នុង១ថ្ងៃ សរីរាង្គនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើន ។
១- សម្អាតផ្លូវពោះវៀន, សម្លាប់បាក់តេរី
ទទួលទានទឹកអំបិលរាវ១កែវ ក្រោយពេលភ្ញាក់ពីដំណេកពេលព្រឹក អាចជួយសម្អាតពោះវៀន, កម្ចាត់បរិមាណអាហារសល់ប្រមូលផ្តុំមុននោះ និងកម្ចាត់មេរោគ ។
ក្រោយពេលបាយយប់, អាហារនៅសល់ក្នុងពោះវៀន ក្នុង១រយៈពេលវែង បូកបន្ថែមការដែលអ្នកគេងស្ងៀម១យប់, បាក់តេរី និងផ្សិតក្នុងពោះវៀននឹងឡើងមេ និងបង្កើតជាសារជាតិពុល ។ ដូច្នេះហើយមនុស្សជាច្រើនមានអារម្មណ៍ស្អុយមាត់ពេលភ្ញាក់ពីគេង, នេះជាបាតុភូតច្រាលឧស្ម័នពីក្រពះឡើង បង្កឡើងដោយសារដំណើរការបំបែកបំផ្លាញអាហារ ។ ការទទួលទានទឹកអំបិលរាវក្រោយពេលភ្ញាក់ពីដំណេកភ្លាម អាចបន្ថយបាតុភូតស្អុយមាត់, សម្អាតផ្លូវពោះវៀន, កម្ចាត់បាក់តេរី ។
២- ទប់ស្កាត់ទល់លាមក
ទទួលទានទឹកអំបិលរាវ ពុំត្រឹមតែជួយកម្ចាត់បាក់តេរី និងជាតិពុល តែនូវអាចជួយជំរុញក្រពះធ្វើសកម្មភាពល្អជាង ។
ពុំត្រឹមតែប៉ុណ្ណឹងទេ ពេលសាច់ដុំពោះវៀនកន្ត្រាក់ល្អជាង វានឹងរុញលាមកចេញក្រៅ, បន្ថយបរិមាណលាមកកកស្ទះ ក្នុងពោះវៀន ដោះស្រាយបានស្ថានភាពទល់លាមក ។
៣- ធ្វើឲ្យស្បែកស្អាត
ប្រសិនអ្នកព្យាយាមទទួលទានរៀងរាល់ព្រឹក ទឹកអំបិលអាចជួយកែប្រែឲ្យប្រសើរឡើងរចនាសម្ព័ន្ធស្បែក, សម្លាប់មេរោគ ដោយទឹកអំបិលនឹងជំរុញការបំប្លែងសារជាតិរបស់សរីរាង្គ ។
ពេលខាងក្នុងសរីរាង្គមានជាតិពុលច្រើន អាចបង្កជារោគសញ្ញាជាំ, អាចម៍រុយ, ស្បែកស្រអាប់ពណ៌ ។ ទឹកអំបិលអាចជួយអ្នកធ្វើឲ្យស្បែកស្អាត ប្រសិនទទួលទានគួបផ្សំនឹងទឹកក្រូចឆ្មារ អាចជួយឲ្យស្បែកស ភ្លឺជាង ។
៤- ថែទាំមាត់ឆ្មេញ, ការពារសុខភាពក្រអូមមាត់
បន្ថែមប្រសិទ្ធភាពមួយរបស់ទឹកអំបិលរាវ គឺអ្នកអាចទទួលទាននៅពេលយប់ ដើម្បីការពារសុខភាពមាត់ឆ្មេញ ។ ប្រើទឹកអំបិលខ្ពុរមាត់មុនពេលគេង ឬទទួលទាន អាចការពារសុខភាពមាត់ឆ្មេញយ៉ាងប្រសិទ្ធភាព ។
. របៀបលាយទឹកអំបិល
ប្រសិនអ្នកប្រើប្រាស់ប្រមាណ ៥០០ មិល្លីលីត្រទឹកអំបិល ចូរត្រៀមទឹកឧណ្ហៗ ៥០០ មិល្លីលីត្រ (សីតុណ្ហភាពប្រមាណពី ៣០ ទៅ ៤០ អង្សាសេ) និងប្រើអំបិល ១/១០ ស្លាបព្រា ៕ លីសា