RT បានចុះផ្សាយព័ត៌មានថា ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Cape Town អាហ្វ្រិកខាងត្បូងមានគំនិតច្នៃប្រឌិតបង្កើតបានឥដ្ឋពិសេសដែលស្និទ្ធស្នាលនឹងបរិស្ថាន។ក្រុមស្រាវជ្រាវវ័យក្មេងនេះបានប្រមែប្រមូលទឹកនោមពីបន្ទប់អនាម័យបុរសក្នុងសាលា រួចយកវាមកលាយជាមួយខ្សាច់ និងប្រភេទមេរោគ បង្កបង្កើតជា enzyme urease ។
ក្នុងដំណើរការនៃកំណក carbon មេរោគនឹងជួយឱ្យសារធាតុចម្រុះនេះកក ហើយរឹងក្នុងសីតុណ្ហភាពធម្មតា ដោយពុំចាំបាច់ត្រូវដុតដល់ទៅ១៤០០អង្សាសេ នាំឱ្យមានសំណល់ CO2 ដូចវិធីផលិតឥដ្ឋមុននេះទេ ។ជាក់ស្តែងតាមវិធីនេះ សារធាតុ enzyme urease នឹងបំបែកUre ក្នុងទឹកនោម ហើយបង្កើតទៅជា calcium carbonate តាមរយៈប្រតិកម្មគីមី។
ប្រធានក្រុមស្រាវជ្រាវបណ្ឌិត Randall ប្រសិនបើអ្នកទុកឱ្យមេរោគដ៏តូចល្អិតនេះធ្វើសកម្មភាពយូរប៉ុនណា នោះផលិតផលឥដ្ឋក៏កាន់តែរឹងជាមុនប៉ុណ្ណឹងដែរ។យើងអាចម្ចាស់ការលើកម្រិតរឹងរបស់ឥដ្ឋ។
ម្យ៉ាងវិញទៀត កម្រិតរឹងនិងរូបភាពនៃឥដ្ឋជីវសាស្ត្រអាចប្រែប្រួលតាមបំណងចង់បាន។ ពិសេសវត្ថុធាតុសំណង់នេះមានភាពរឹងជាងថ្មកំបោរដល់ទៅ៤០ភាគរយឯណោះ។
ប្រយោជន៍សំខាន់មួយទៀតគឺក្នុងដំណើរការផលិតឥដ្ឋជីវសាស្ត្រ វានូវបន្សល់ទុកផលិតផលបន្ទាប់បន្សំគឺ nitrogen និង kali, អាចយកទៅប្រើក្នុងការផលិតជី។ តាមមេក្រុមស្រាវជ្រាវរូបនេះអះអាងថា ទឹកនោមគឺជា«មាសរាវ» ។បរិមាណទឹកនោមមានផ្ទុក៨០ភាគរយ nitrogen 56% phosphorus និង 63% kali៕លីសា