ភ្នំពេញ ៖ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងគោលដៅរក្សាឲ្យបាននូវសុវត្ថិ ភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម (Facebook) ជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបង្ក្រាបទប់ស្កាត់យ៉ាងម៉ត់ចត់បំផុតចំពោះបទល្មើសបច្ចេកវិទ្យា ស្របតាមតួនាទីភារកិច្ច ជាក់ស្តែងជាលទ្ធផលបទល្មើសក្នុង បណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួនរួមមាន៖
១-ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាមនៅកម្ពុជា
២-ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣-ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤-ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល-
ព្រមជាមួយគ្នានោះផងដែរ ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យាបានសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ជូនសាធារណជន ក្នុងការបញ្ជាក់គណនីគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ រួចរាល់ជូនក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ (ដោយមានសញ្ញាធីកពណ៌ខៀវជាសម្គាល់) រួមមាន៖
១-ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.interior/
២-ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
៣-ទំព័រផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
៤-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានរតនាគារជាតិ – General Department of National Treasury ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
៥-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាស័យដ្ឋាន៖ https://www.facebook.com/cambodiataxation/
៦-ទំព័រផ្លូវការរបស់រដ្ឋមន្ត្រីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និងមានអាស័យដ្ឋាន៖ https://m.facebook.com/ithsamheg/
៧-ទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ “Hun Manet” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
៨-ទំព័រផ្លូវការរបស់ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ ““ Vong Bunintreavuth” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/
៩-ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាស័យដ្ឋាន៖ https://www.facebook.com/pichsophoan1/
១០-ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “HENG Sour” និងមានអាស័យដ្ឋាន៖ https://www.facebook.com/hengsour4all/
តាមរយៈគេហទំព័រនេះដដែរ បានគូរបញ្ជាក់បន្ថែមដែរថា នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីយ៉ាងសំខាន់ជាសេនាធិការរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មរាល់បទល្មើសតាមបណ្តាញសង្គម ហើយដោះស្រាយនូវរាល់បញ្ហានានាជូនប្រជាពលរដ្ឋ ហើយនៅតែបន្តយ៉ាងសកម្មក្នុងការបិទគណនីក្លែងក្លាយ និងបញ្ជាក់អត្តសញ្ញាណគេហទំព័រ ផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋនានាផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ