ប្រភពពី Daily Star ឲ្យដឹងថា នាយអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង Ri Myong-Su ទើបតែចុះត្រួតពិនិត្យនៅព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង។ ឧត្តមសេនីយ៍រូបនេះ ជាមនុស្សម្នាក់របស់លោក Kim Jong-Un ប្រភពដដែលឲ្យដឹងថា លោកត្រូវបានចាត់ឲ្យទៅអនុវត្តបទបញ្ជាបិទច្រកព្រំដែន ហើយធ្វើយ៉ាងណានឹងមាននរណាអាចភៀសខ្លួនចេញបាន។
មុននោះពលទាហានកូរ៉េខាងជើង Oh Chong Song អាយុ២៤ឆ្នាំ បានធ្វើការភៀសខ្លួន យ៉ាងប្រថុយប្រថាន តែបានសម្រេច។ ទាហានរូបនេះ បានបើករថយន្ត Jeep ឆ្លងកាត់តំបន់គ្មានយោធា DMZ ហើយបានត្រូវបាញ់ចំ៥គ្រាប់។ ៣០ នាទីក្រោយមកក៏ត្រូវបានកងទ័ពអាមេរិក និងកូរ៉េខាងត្បូងសង្គ្រោះ។ ភ្លាមនោះប្រធាន Kim Jong-Un ក៏បានដកទាននៅព្រំដែននោះទាំងអស់ ហើយក៏ដាក់ទណ្ឌកម្មដល់មេបញ្ជាការនៃប៉ុស្តិ៍ព្រំដែន នាតំបន់សន្តិសុខរួម (JSA) ។
Daily Star នៅបានដកស្រង់ប្រភពព័ត៌មានមួយដែលប្រាប់ទៅកាសែតកូរ៉េខាងត្បូងថា “ការដែលអគ្គមេបញ្ជាការកងទ័ពមួយស្ថិតនៅលំដាប់កំពូលបំផុតទៅត្រួតពិនិត្យតំបន់កើតមានការភៀសខ្លួនពុំមែនជារឿងប្រក្រតី”។
គួរកត់សម្គាល់ថា ក្រោយហេតុការណ៍ខាងលើកូរ៉េខាងជើង បានសាងសង់ច្រកទ្វារថ្មី កន្លែងត្រួតពិនិត្យតែមួយ ព្រមទាំងជញ្ជាំងយ៉ាងខ្ពស់ពីលើស្ពានដោយដាក់ឈ្មោះថា ៧២ម៉ោង៕ សូយន