Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បីបាត់! ករណី​មាន​ត្រី​រស់​ធំៗ នៅក្នុង​រង្វង់​មូល «​ផ្សារ​ដើមថ្កូវ​» បង្ក​ការភ្ញាក់ផ្អើល​កាលពី​ប៉ុន្មាន​ថ្ងៃមុន ឥឡូវនេះ​ដឹង​ហើយ តាមពិត​គឺ​… (​វីដេអូ​)

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅឯ​រង្វង់​មូល​នាង​មច្ឆា ឬ​ហៅថា (​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​) ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចម្ការមន ។ ការភ្ញាក់ផ្អើល​ដែល​នាំ​ឲ្យ​មាន​មនុស្សម្នា​ទៅ​មើល​យ៉ាង​ព្រោងព្រាត​បែបនេះ បើតាម​ប្រភព​ឲ្យ​ដឹង គឺ​នៅពេលដែល​អាជ្ញាធរ​បម្រុង​ធ្វើការកាយ​យក​ភក់​ចេញ និង​​ប្តូរ​​​ទឹក​ថ្មី ហើយក៏​ស្រាប់តែ​ប្រទះឃើញ​ត្រី​រស់​ធំៗ​ជាច្រើន​ក្បាល ដែល​ពុំមាន​អ្នកណាម្នាក់​ចាប់អារម្មណ៍​ដឹង​ពីមុនមក ហើយក៏​ពុំ​ដឹងថា​នរណា​ជា​អ្នក​ព្រលែង​ពួកវា​ចូលក្នុង​នោះ​ផងដែរ ។​

​ទោះយ៉ាងណា ករណីនេះ​បាន​លេច​ធ្លាយ​ហើយ ខណៈ​ប្អូនស្រី​ជា​ពេទ្យសត្វម្នាក់​បានចេញ​មុខ​អះអាង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Mss Da ដោយបាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លែង​នេះ​ជា​កន្លែង​ដែល​ខ្ញុំ​ប្រលែង​ត្រី​តាំងតែ​ពី​ខ្ញុំ​អាយុ​៧​ឆ្នាំ រហូតដល់​ដល់​ខ្ញុំ​រៀន​ថ្នាក់​ទី​9​ទើប​ឈប់​ប្រលែង​ហើយ​ត្រី​ទាំងនេះ​ជា​ត្រី​ដែល​ខ្ញុំ​យក​ពី​ផ្សារ​យកមក​ព្រលែង​ឥឡូវ​ធំៗ​នឹង​ស្អាតៗ​ដល់​ហើយ​? សង្ឃឹមថា​ត្រឹមតែ​លាង​សម្អាត​បាន​ហើយ​កុំ​ចាប់​ពួកវា សុ​ី​អី​??​អាណិត​ទឹកចិត្ត​អ្នក​ព្រលែង​ដើម្បីអោយ​វារ​ស់​ផង​?» ៕ ដោយ​៖ ឧ​ត្ត​ម​