ពលរដ្ឋក្រីក្រនៅប៉ាគីស្ថានជាច្រើនពិតជាមានការភ័យតក់ស្លុតជាខ្លាំង ខណៈពេលដែលគណនីនៅធនាគាររបស់ពួកគេ ដែលស្ទើរតែពួកគេមិនដែលប្រើផងនោះ ស្រាប់តែឃើញមានទឹកប្រាក់រាប់សិបលានដុល្លារ។ ពួកគេគឺជាជនរងគ្រោះនៃផែនការលាងលុយកខ្វក់ដ៏ធំមួយកំពុងធ្វើឱ្យសមត្ថកិច្ចប្រទេសនេះឈឺក្បាលយ៉ាងខ្លាំង។

ត្រូវចំណាយពេលដល់ទៅមួយឆ្នាំទើបអ្នកបើកបរឡាំប្រឺតាMohammad Rasheed អាយុ៤៣ឆ្នាំ ទើបសន្សំបាន300 rup លុយប៉ាគីស្ថាន ទុកសម្រាប់ទិញកង់មួយឱ្យកូនស្រី។ហេតុនេះគាត់ពិតជាលោះព្រលឹងពេលឃើញក្នុងគណនីខ្លួនមានលុយដល់
ទៅ ៣០០០លានrup ប៉ាគីស្ថាន(ប្រមាណ២២,៥លានដុល្លារ)នៅក្នុងគណនី ហើយក៏រលាយបាត់ទៅវិញ។ លោកភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះពុំដឹងរឿងអ្វីកើតឡើង។
ខ្ញុំចាប់ផ្តើមបែកញើស ហើយញ័រសព្វប្រាណ។ពេលទទួលបានទូរស័ព្ទពីស្ថាប័នស៊ើបអង្កតសហព័ន្ធជុំវិញរឿងលុយ២២,៥លានដុល្លារនេះ ប្រតិកម្មដំបូងរបស់លោកគឺភ័យស្លន់ស្លោ ហើយរត់គេចខ្លួន ប៉ុន្តែក្រុមគ្រួសារនិងមិត្តភក្តិ បានឱ្យសហការជាមួយសមត្ថកិច្ច។
នេះគ្រាន់តែជាករណីមួយក្នុងបណ្តាករណីរាប់រយទៀត ធ្វើឱ្យពលរដ្ឋប្រទេសនេះចាប់ផ្តើមផ្ទុះកំហឹងនិងជេរប្រទេចចំពោះសមត្ថកិច្ច។
របៀបដដែលៗរបស់ឧក្រិដ្ឋជនលាងលុយគឺប្រើប្រាស់ឈ្មោះរបស់អ្នកក្រីក្រក្នុងការបើកគណនីនៅធនាគារ រួចវាផ្ទេរបញ្ចូលខ្ទង់ប្រាក់យ៉ាងច្រើនមួយទៅក្នុងនោះ បន្ទាប់មកដកយកចេញវិញដើម្បីបញ្ជូនទៅកន្លែងផ្សេង។ ទឹកប្រាក់រាប់រយលានដុល្លារត្រូវបានផ្ទេរទៅក្រៅប្រទេសតាមរបៀបនេះឯង។
លោកRasheed ពោលថា ខ្ញុំទើបទិញកង់កញ្ចាស់មួយដែលសឹកសម្បកអស់ហើយ ក្នុងតម្លៃ៣០០rup។វាជាញើសឈាមដែលខ្ញុំប្រឹងធ្វើការមួយឆ្នាំពេញ។ប៉ុន្តែខ្ញុំត្រូវរងទទួលបន្ថែមនូវការសាកសួរចម្លើយពីរឿងដែលអ្នកក្រីក្រដូចខ្ញុំមិនដឹងសោះ។ប្រពន្ធខ្ញុំបានធ្លាក់ខ្លួនឈឺដោយសាររឿងនេះដែរ។

នារីវ័យ៥២ឆ្នាំរូបនេះ និយាយថា ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលដើរចូលធនាគារទេ ព្រោះខ្ញុំគ្រាន់តែជាអ្នករដ្ឋការក្រីក្រម្នាក់ប៉ុណ្ណោះ។នៅសុខៗស្រាប់តែខ្ញុំទទួលបានវិក្កយបត្រតម្រូវឱ្យបង់ពន្ធ១៣លានrup។ ខ្ញុំតក់ស្លុតស្ទើរដាច់សរសៃឈាម តែក្រោយមកទើបដឹងថាមានក្រុមណាមួយនោះបានផ្ទេរដោយខុសច្បាប់នូវទឹកប្រាក់១៤ឬ១៥ពាន់លានrup តាមគណនីដែលមានឈ្មោះខ្ញុំ។
តាមស្ថិតិរបស់គណៈកម្មការមួយចំណុះតុលាការកំពូលប៉ាគីស្ថានឱ្យដឹងថា មានគណនីក្លែងបន្លំរាប់ពាន់ដែលម្ចាស់របស់វាសុទ្ធសឹងជាជនក្រីក្រទុរគត។ គណនីទាំងនោះត្រូវបានប្រើប្រាស់ដើម្បីបង្ហូរចេញទឹកប្រាក់រាប់ពាន់លានដុល្លារទៅកាន់ប្រទេសក្រៅ។មានក្រុមហ៊ុននិងបុគ្គលប្រហែល៦០០បានពាក់ព័ន្ធនឹងផែនការលាងសម្អាតលុយទ្រង់ទ្រាយធំនេះ៕សូយន