ការផឹកតែខ្មៅជាទៀងទាត់ វានឹងអាចជួយអ្នកក្នុងការកាត់បន្ថយការប្រឈមនឹងជំងឹទឹកនោមផ្អែម។ បើតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា អត្រានៃជំងឺទឹកនោមផ្អែមប្រភេទទី២ថយចុះក្នុងប្រទេសដែលមនុស្សជាច្រើនផឹកតែខ្មៅ ។
អ្នកស្រាវជ្រាវ អារីយែល បឺរ៉េស្នេក (Ariel Beresniak) បានមើលទៅលើអ្នកដែលទទួលទានតែខ្មៅក្នុងប្រទេស៥០ក្នុងឆ្នាំ២០០៩ ហើយបានប្រៀបធៀបទិន្នន័យនោះទៅនឹងអត្រានៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ក៏ដូចជាជំងឺផ្លូវដង្ហើម, ជំងឺឆ្លង និងជំងឺសរសៃឈាមបេះដូងផងដែរ។
អៀរឡង់ អង់គ្លេស និងប្រទេសតួកគី ផឹកតែខ្មៅច្រើនជាងគេ។ ជាតិសាសន៍ដែលមានការទទួលទានតែខ្មៅតិចជាងគេបំផុតគឺប្រទេសកូរ៉េខាងត្បូង, ប្រទេសប្រេស៊ីល, ប្រទេសចិន, ប្រទេសម៉ូរ៉ូកូ និងប្រទេសម៉ិចស៊ិចកូ។
ការវិភាគបានបង្ហាញថា អត្រានៃជំងឺទឹកនោមផ្អែមគឺថយចុះក្នុងប្រទេសដែលទទួលទានតែខ្មៅខ្ពស់។
សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានប៉ាន់ស្មានថា ចំនួននៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នឹងកើនឡើងដល់៤៣៨លាននាក់នៅក្នុងឆ្នាំ២០២០៕
ប្រភព៖ health
សុភ័ក្ត្រ