Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្នាំ​ព្យាបាល​ក្រពះ​យ៉ាង​ស័ក្តិសិទ្ធិ ៖ ដូង​ដុត (​វីដេអូ​)

​បច្ចុប្បន្ននេះ​ជំងឺ​ក្រពះ​បានកើត​មាន​ស្ទើរតែ​ទូទៅ​ហើយ ហើយ​កំពុងមាន​និន្នាការ​រាលដាល​ដល់​ស្រទាប់​យុវវ័យ​។ មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹងថា​ក្នុង​ទឹកដូង​មាន​ផ្ទុក​ប្រភេទ​វីតាមីន រ៉ែ​អំបិល​និង​រ៉ែ​ដទៃទៀត​ដូចជា​៖ កាល់ស្យូម Kali, Chloride ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​។​

​ក្រៅពីនោះ តាម​អ្នក​វេជ្ជសាស្ត្រ ក្នុង​ទឹកដូង​មាន enzyme ដែលមាន​សមត្ថភាព​ប្រឆាំង​មេរោគ ប្រឆាំង​អាការ​រលាក កម្ចាត់​មេរោគ​នៅ​ពោះវៀន មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។ ដូច្នេះ​ទឹកដូង​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី ព្យាបាល​ជំងឺ​រលាក​ក្រពះ រលាក​ពោះវៀនធំ​។​ល​។

​វិធី​ធ្វើ ៖

​អ្នក​គ្រាន់តែ​កាត់ ហើយ​ចោះ​ផ្នែក​សណ្តង់​ឱ្យមាន​ប្រហោង​មួយ រួច​យក​វា​ទៅ​ដា​ក់លើ​ជើងក្រាន​ហ្គាស់​ដុត​ក្នុង រយៈពេល​ពី​៣០​ទៅ​៤០​នាទី ដោយ​ប្រើ​ភ្លើង​ខ្សោយ​បំផុត ។ បន្ទាប់មក​ចាក់ទឹកដូង​ទៅក្នុង​ចាន រួច​កោស​យក​សាច់ដូង មក​ដាក់​លាយ​ជាមួយ​។ អ្នកបែងចែក​វា​ជា​៣​ចំណែក​ស្មើគ្នា​សម្រាប់​ផឹក​៣​ពេល គឺ​ព្រឹក ថ្ងៃត្រង់​និង​យប់ ហើយ​ផឹក​វា​មុនពេល​ពិសា​អាហារ​ប្រមាណ​៣០​នាទី​។​

​បែបនេះ ជំងឺ​រលាក​ក្រពះ​និង​ពោះវៀន​ប្រាកដជា​ជាសះស្បើយ​ក្នុង​រយៈពេល​មួយ​ខ្លី​៕​លី​សា​

ខាងក្រោម​គឺជា​វីដេអូ​ណែនាំ​

×