Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ជា​ផ្លែឈើ​ដែល​អ្នកជំនាញការ​ជីវជាតិ​ទូន្មាន​គួរ​បរិភោគ​រាល់ថ្ងៃ​

ក្រោយពេល​អាន​អត្ថបទ​នេះ អ្នក​នឹងមាន​បន្ថែម​មូលហេតុ​ដើម្បី​បរិភោគ​ម្នាស់​រាល់ថ្ងៃ ។​

ម្នាស់​សម្បូរ​សារជាតិ​ជីវជាតិ​ការពារ​យើង​ចៀស​ពី​ជំងឺ​ច្រើន​មុខ ។ ម្នាស់​ផ្ទុក​យ៉ាងច្រើន​នូវ​វីតាមីន A, C, ជាតិ​សរសៃ​, ហ្វូ​ស​ហ្វ័​រ​, ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម ។ នេះ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​អ្នកជំនាញការ​ជីវជាតិ​ទូន្មាន​អ្នក​មិនគួរ​បរិភោគ​រាល់ថ្ងៃ ។ តើ​ព្រោះតែ​ហេតុអ្វី​ទៅ ?

. បង្ការ​មហារីក​
​ម្នាស់​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បំផ្លាញ​រ៉ាឌីកាល់​សេរី និង​ទប់ស្កាត់​ការខូចខាត​កោសិកា ។ វា​ផ្តល់នូវ​ការការពារ​ខ្លាំងក្លា​ចំពោះមុខ​ជំងឺ​ជាច្រើន រួមមាន​ជំងឺ​ក្រឹ​ន​រឹង​សរសៃឈាម​, សរសៃឈាម​បេះដូង​, រលាក​សន្លាក់ និង​ជំងឺមហារីក​ច្រើន​ប្រភេទ ។​

. ប្រឆាំង​រលាក​
​ម្នាស់​ផ្ទុក​វីតាមីន C និង bromelain យ៉ាងច្រើន ។ អង់​ហ្ស៊ី​ម​ទាំងនេះ​បំបែក​ពពួក​ប្រូតេអ៊ីន និង​ការពារ​ពី​ជំងឺ​រលាក​ដោយសារ​បាក់​តេ​រី ។ ចូរ​បរិភោគ​ម្នាស់​ឲ្យ​ច្រើន ដើម្បី​បន្ថយ​រោគសញ្ញា​ផ្តាសាយ និង​ក្អក ។​

. ឆ្អឹង​រឹងមាំ​
​ម្នាស់​សម្បូ​រម៉ង់​ហ្គា​ណែ​ស ដែលជា​សារជាតិ​រ៉ែ​ដ៏​សំខាន់​សម្រាប់​រចនាសម្ព័ន្ធ​ឆ្អឹង​រឹងមាំ ។ ទឹក​ម្នាស់​១​កែវ​ផ្គត់ផ្គង់​ប្រមាណ ៧៣% បរិមាណ​ម៉​ង់​ហ្គា​ណែ​ស ដែល​សរីរាង្គ​ត្រូវការ​ក្នុង​១​ថ្ងៃ ។​

. ការពារ​ចក្ខុប្រសាទ​
​ក្នុង​ម្នា​ស់មាន beta Carotene ជា​សារជាតិ​រ៉ែ​សំខាន់​សម្រាប់​ភ្នែក ។​

. បង្កើន​សុខភាព​សរសៃឈាម​បេះដូង​
​បរិភោគ​ម្នាស់​ជាប្រចាំ អាច​បង្កើន​សុខភាព​សាច់ដុំ​បេះដូង និង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង ។​

. រំលាយ​អាហារ​ល្អ​ជាង​
​ម្នាស់​ផ្ទុក bromelain, វីតាមីន C និង​ជាតិ​សរសៃ​ដែល​សំខាន់បំផុត​សម្រាប់​សកម្មភាព​របស់​ប្រព័ន្ធ​រំលាយ​អាហារ ។​

. បន្ថយ​សម្ពាធ​ឈាម​
​ចូរ​បរិភោគ​ម្នាស់​ច្រើន ប្រសិន​អ្នក​កើត​ជំងឺលើសឈាម ។ វា​សម្បូរ​ប៉ូ​តា​ស្យូ​ម​មានលទ្ធភាព​សម្រួល​ស​ម្ពា​ធ​ឈាម ។​

. ព្យាបាល​មុន​
​បរិមាណ​វីតាមីន C ដ៏​ច្រើន​ក្នុង​ផ្លែ​ម្នាស់​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក​កំពុង​ចង់​ព្យាបាល​មុន ។ វា​បង្កើន​ការផលិត Collagen និង​ជួយ​ព្យាបាល​មុន ៕ លី​សា​

×