ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងបញ្ជាក់ថា ខ្យល់មូសុងឦសាន ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដល់ ២៣អង្សាសេ ក្នុងក្របខណ្ឌទូទាំងប្រទេស៕