តាមកាសែតអង់គ្លេស The Guanrdian នោះក្នុងពេលដែលហានិភ័យជម្លោះលើឧបទ្វីបកូរ៉េកំពុងកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ នាតំបន់ព្រំដែនកូរ៉េទាំង ២ គេកំពុងឃើញមានសណ្ឋានសង្គ្រាមម្យាងទៀត -សង្គ្រាមចិត្តសាស្ត្រ។
ក្រោយការរត់គេចខ្លួនរបស់ទាហានកូរ៉េខាងជើងម្នាក់កាលពីសប្តាហ៍មុន កូរ៉េខាងត្បូងបានប្រកាសព័ត៌មានជុំវិញហេតុការណ៍ “រត់ចោលជួរ” នេះលើស្ថានីយ៍វិទ្យុតាមព្រំដែនឲ្យកងទ័ព និងពលរដ្ឋកូរ៉េខាងជើងបានស្តាប់។
កម្មវិធីផ្សាយវិទ្យុនេះគេអាចឮសូរបាន ២៤គីឡូម៉ែត្រ នាពេលយប់ និង ១០គីឡូម៉ែត្រនៅពេលថ្ងៃ ។ ព័ត៌មានខាងលើត្រូវបានផ្សាយលំអិតពីសកម្មភាពប្រថុយប្រថាន ការបាញ់ប្រហាររហូតដល់រឿងដែលពោះរបស់គាត់ពេញញ៉ុកដោយ…ព្រូន។ អមតាមព្រំដែនប្រទេសទាំង២ ដោយមានកម្មវិធីព័ត៌មាន ព្រឹត្តិការណ៍ទាន់ហេតុការណ៍ ព័ត៌មានយោធា និងសិល្បៈចម្រៀង។ គោលបំណងគឺអំពាវនាវឲ្យពលរដ្ឋកូរ៉េខាងជើង “ឈប់សុបិន្ត នឹងរបបលោក Kim Jong-Un” ទៀតទៅ។
ក្រៅពីព័ត៌មានខាងលើ តន្ត្រី K-pop ត្រូវបានចាត់ទុកជាអាវុធស្រួចស្រាវ ព្រោះវាឆ្លុះបញ្ចាំងឲ្យឃើញពីជីវភាពមានបាន សេរីភាពនៅ…កូរ៉េខាងត្បូង។
តាមការសាកសួរពីអ្នករត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូងនោះឲ្យដឹងថា ក្រោយពេលស្តាប់កម្មវិធីវិទ្យុ “សំឡេងសេរីភាព” របស់កូរ៉េខាងត្បូងបានធ្វើឲ្យពួកគេ “មន្ទិលសង្ស័យអំពីរបប”។
The Guandian បញ្ចប់បទអត្ថាធិប្បាយរបស់ខ្លួនថា ៖ “ជាមួយផលពិបាកដ៏មហាវិនាសសកម្មប្រជាជនជម្លោះរវាងអាមេរិក និងកូរ៉េខាងជើងក្លាយជាសង្គ្រាមនុយក្លេអ៊ែររនោះ ពេលនេះយើងនៅមានអារម្មណ៍ធូរស្រាលគ្រាដែលការប្រឈមមុខរវាងកូរ៉េទាំង២ ទើបកើតមានត្រឹមរលកវិទ្យុប៉ុណ្ណោះ៕ អាទិត្យ