Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនបិទសាលាមួយ ដោយសារបង្រៀនស្រ្តីឲ្យស្តាប់បង្កាប់បុរសគ្រប់ពេលវេលា

អាជ្ញាធរចិនបានបិទវិទ្យាស្ថានមួយ ដែលបានបង្រៀនអប់រំស្រ្តីឲ្យស្តាប់បង្គាប់បញ្ជា និងធ្វើជាមនុស្សទាបជាង មនុស្សប្រុស។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅថ្ងៃច័ន្ទម្សិលមិញនេះ។

ការិយាល័យអប់រំចិន បាននិយាយថាវិទ្យាស្ថាន ដែលបានអះអាងថាខ្លួនបានបង្រៀនស្រ្តីពីគុណធ៌មប្រពៃណី បានរំលោភបំពានដល់តម្លៃស្នូលរបស់សង្គម។

បើតាមវីដេអូមួយដែលគេបង្ហោះអនឡាយបានបង្ហាញថា គ្រូៗនៅវិទ្យាស្ថាននោះបាននិយាយប្រឆាំងទៅនឹងសមភាពយេនឌ័រ ខណៈដែលគ្រូដទៃទៀតបានអប់រំស្រ្តីថា កុំឲ្យព្យាយាមប្រកែកតបត ទោះបីទទួលរងការវាយដំក៍ដោយ។

ក្នុងវីដេអូដដែល បានឲ្យដឹងទៀតថា គ្រូនៅវិទ្យាស្ថានវប្បធ៌មប្រពៃណី Fushun បានប្រាប់ស្រ្តីថា ពួកគេមិនគួរព្យាយាមស្វែងរកអាជីពអីនោះទេ គ្រាន់តែស្នាក់នៅផ្ទះ ធ្វើជាមនុស្សលំដាប់ក្រោមគេទៅបានហើយ។

និយាយរួមអ្វីដែលអ្នកអប់រំនៅវិទ្យាស្ថាននោះបង្រៀនគឺ បានប្រាប់ឲ្យស្រ្តីទាំងអស់ត្រូវគោរព និងធ្វើតាមឪពុក ប្តី និងកូនប្រុសរបស់ពួកគេដោយគ្មានល័ក្ខខ័ណ។

ការផ្តល់ដំបូន្មានផ្សេងទៀតដែលសាលាបានបង្រៀនស្រ្តីគឺ កុំឲ្យព្យាយាមឈ្លោះប្រកែកតបត នៅពេលបុរសជេរ និងមិនឲ្យមានការលែងលះជាមួយប្តី។

គ្រូៗនៅសាលានោះដដែល ក៍ត្រូវបានគេមើលឃើញថា បានព្រមានដល់ស្រ្តីថា ប្រសិនជាស្រ្តីម្នាក់ធ្លាប់រួមភេទជាមួយនឹងបុរសច្រើនជាង ៣នាក់ ទឹកកាមនឹងក្លាយជាពុល ហើយនឹងអាចសម្លាប់ពួកគេបាន ដែលការបំភ័យនេះទំនងជាមានគោលបំណងឲ្យស្រ្តីគ្រប់រូបស្មោះត្រង់នឹងប្តីរបស់ខ្លួនទោះក្នុងស្ថានភាពណាក៏ដោយ។

បើតាមវីដេអូ អ្នកអប់រំម្នាក់បានប្រាប់សិស្សស្រីៗរបស់គាត់ថា “ទោះបីប្តីរបស់អ្នកស្នើអ្វីក៏ដោយ អ្នកគួរឆ្លើយតបវិញដោយពាក្យយល់ព្រម (ស្របគ្រប់ពេល)”៕

×