កូនៗគឺជាមនុស្សដ៏សំខាន់សម្រាប់ឪពុកម្តាយគ្រប់រូប ហើយការបាត់បង់កូនគឺជារឿងសោកសង្រេងបំផុតសម្រាប់ពួកគេ។ ដូច្នេះឪពុកម្តាយគ្រប់រូប គួរមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះកូនៗ ដោយមិនត្រូវបណ្តោយឲ្យពួកគេលេងកន្លែង ដែលអាចគ្រោះថ្នាក់នោះទេ ជាពិសេសប្រសិនកន្លែងដែលមានប្រឡាយទឹកជាជាដើម។
CEN សង្ឃឹមថាវីដេអូខាងក្រោមនេះ អាចជាមេរៀន និងធ្វើឲ្យឪពុកម្តាយទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចៗពួកគេ ព្រោះការមិនយកចិត្តទុកដាក់ និងការធ្វេសប្រហែសតែបន្តិច បានបណ្តាលឲ្យពួកគេបាត់បង់ជីវិតមួយប៉ព្រិចភ្នែក។
បើតាមវីដេអូខាងក្រោម កុំតែបានអ្នកដំណើរម្នាក់ កុំអីកុមារាម្នាក់នឹងត្រូវបាត់បង់ជីវិតដោយសារការលងទឹក។ ត្រឹមតែ ១ ឬ ២នាទី ទឹកអាចឆក់យកជីវិតកុមារគ្រប់រូបបានយ៉ាងស្រួល៕ សុភ័ក្ត្រ