ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលអាកាសធាតុនៅកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ ចាប់ពី១៩អង្សាសេ ដល់ ២៣អង្សាសេ។
ក្រសួងជំនាញ បានបញ្ជាក់ថា ខ្យល់មូសុងឦសាន ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដល់ ២៣អង្សាសេ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕ ដោយ ៖ បញ្ញាស័ក្តិ