បច្ចុប្បន្ន ពោតបារាំង (Okra or lady finger) កំពុងក្លាយជាបន្លែដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ ប្រជាជនភាគច្រើនប្រើប្រាស់វាធ្វើជាមុខម្ហូបដូចជា អាំង ដាក់ក្នុងស៊ុប និងឆាជាដើម។
ទោះបីមនុស្សភាគច្រើនចូលចិត្តញុាំបន្លែប្រភេទនេះ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលដឹងពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុបរបស់វា។
ខាងក្រោមនេះ Cen.com.kh នឹងបង្ហាញពីអត្ថប្រយោជន៍ធំៗរបស់ពោតបារាំង ៖
– ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
– ជួយបន្ទន់លាមក និងធ្វើឲ្យការបត់ជើងបានស្រួល
– ការពារបញ្ហាកង្វះឈាមក្រហម
– ជួយសម្រកទម្ងន់
– បន្ថយជាតិកូឡេស្តូរុលក្នុងឈាម
– ធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ
– ធ្វើឲ្យភ្លែកភ្លឺច្បាស់៕ សុភ័ក្ត្រ