Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន​! ដំរីព្រៃ​១​ក្បាល​ញ៉ាម​លួចបាន​ម្តង ក៏​ចង់​មក​លួច​ទៀត តែ​ត្រូវ​អ្នកភូមិ​មួយ​នៅ​ចិន​នាំគ្នា​… (​វីដេអូ​)

​​វីដេអូ​ថត​ចេញពី​ទូរ​ស័​ព្ទៃ បាន​ចាប់បាន​ពី​ខណៈពេល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​សត្វ​ដំរីព្រៃ​១​ក្បាល បាន​ចូល​លួច​ស្បោង​ស្រូវ​ពី​ផ្ទះ​របស់​អ្នកភូមិ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​នៅក្នុង​ឃ្លី​ប​ត្រូវបាន​ថត​នៅក្នុង​ទីក្រុង Pu’er ខេត្ត Yunnan កាលពី​ថ្ងៃ​ពុធ (២៤ តុលា​) បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ដំរី​១​ក្បាល បាន​ប្រើ​ប្រ​ម៉ោ​យ​របស់​វា​លួច​យក​ស្បោង​ស្រូវ ពី​ផ្ទះ​អ្នកភូមិ​ម្នាក់​ឈ្មោះ Yang Xuechang ហើយ​បន្ទាប់មក​រត់​ចូល​ព្រៃ​បាត់ស្រមោល ។​

​ប៉ុន្តែ នៅក្នុង​ឃ្លី​ប​មួយ​ថ្មី​នេះ ដែល​ត្រូវបាន​ថត​នៅ​ថ្ងៃទី​២៥ តុលា ក៏បាន​បង្ហាញ​ដំរី​១​ក្បាល​នេះ ចូល​អុកឡុក​ផ្ទះ​របស់ Yang ម្តងទៀត ប៉ុន្តែ ត្រូវបាន​ពួក​អ្នកភូមិ​នាំគ្នា​ស្រែក​ដេញ​វា​ចេញ ។​

​ចាប់តាំងពី​ពេលនោះ​មក Yang បាន​យក​ស្រូវ​អង្ករ​ទាំងអស់​របស់គាត់​លាក់ទុក ហើយ​ដំរី​នេះ​ក៏​លែងយក​បានជា​លើក​ទី​២​នេះ ៕​ ដោយ៖ ចន្ទី (Livleak)