Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង​ទេព​មច្ឆា របស់​កាណាដា​កំពុង​រង​ទុក្ខ​ព្រោះ​… មនុស្ស​

​តាម Fox News , Stephanie Norman , អាយុ ៣២​ឆ្នាំ ប្រកប​របរ​ដើរតួ​ជា​នាង​ទេព​មច្ឆា Raina . “​កន្ទុយ​មច្ឆា​” ១​របស់​នាង​មាន​តម្លៃ​ដល់​ទៅ ២៥.០០០ USD ឯណោះ ។ នាងរ​អ៊ូ​ថា ពិតជា​វេទនា នឹង​លឺ​ពាក្យ “​មើល​នាង​គួរ​ឲ្យ​ឆ្ងាញ់ ទោះបី​គ្មាន​គ្រឿងទេស​ក៏ដោយ​!” ឬថា តើ​អាច​រួមដំណេក​ជាមួយ​បានទេ​! ។​

Stephanie Norman បាន​ចូល​តួ នាង​ទេព​មច្ឆា​ច្រើន​ឆ្នាំ​ហើយ ។​

​មុន​ប្រកប​របរ​នេះ នាង​ជា​គ្រូ​បឋមសិក្សា ហើយ​ក្រោយ​ពេល​នាង “​ក្លាយ​”​ជា​ទេព​មច្ឆា​មក ជារឿយៗ នាង​ត្រូវ​ពឹងពាក់​ប៉ូលិស​ព្រោះតែ​ទង្វើ​របស់​បុរសៗ​អគតិ ។ នាង​ថា នារីៗ​ធម្មតា​វា​មាន​បញ្ហា​ទៅ​ហើយ ទម្រាំ​ទេព​មច្ឆា​ទៀត​នោះ​! ។ នាង​នៅ​បាន​ប្រៀបធៀប​ថា ៖ ហែល​ជាមួយ​ឆ្លាម​មិន​គ្រោះថ្នាក់​ស្មើ​នៅក្បែរ​ពួក​ប្រុសៗ​ឃោរឃៅ​ទាំងនោះ ។​

​នាង​ច្រើន​ចូលរួម​ព្រឹត្តិការណ៍ ដើម្បី​ឲ្យ​ក្មេងៗ​ថតរូប​ជាមួយ ។​

​ក្នុង​១​សប្តាហ៍​នាង​ត្រូវ​បំពេញ​កិច្ចការ​នេះ ២៥​ម៉ោង ហើយ​ម្តងនោះ ព្រោះ​រងរបួស​នៅ “​កន្ទុយ​” ធ្វើឲ្យ​នាង​ពុំ​អាច​ដើរ​ឡើង​គោក​វិញ​បាន ជា​ហេតុ​ធ្វើឲ្យ​នាង​លែង​ហ៊ាន​ប្រថុយ​សម្តែង​នៅ​ក្នុង​សមុទ្រ ដោយ​ងាក​មក​សម្តែង​ក្នុង​អាង​កញ្ចក់​វិញ ។​

​នាងរង​ការប្រមាថ​តាម​ឆាឆៅ ពី​សំណាក់​បុរសៗ កាច​សាហាវ ។​

​ម្តងនោះ​ខ្ញុំ​រង​ការ​តាម​ជាប់​ពី​បុរស​ម្នាក់​ពេញ​១​ថ្ងៃ ឈុត​រហូត​ទាល់តែ​សុំ​ជំនួយ​ពី​ប៉ូលិស ។ ដោយហេតុនេះ ក៏​បាន​ឡើង​ទំព័រមុខ នៃ​កាសែត​មួយ ។​

​ពេលខ្លះ​នាង​កំពុង​ថតរូប​សិល្បៈ​នៅ​ឆ្នេរសមុទ្រ ស្រាប់តែ​មាន​បុរស​ម្នាក់​នឹកស្មានថា កំពុង​ថតរូប​អាសអាភាស ក៏​ស្ទុះ​មក​ទាញ​អាវ​ខ្ញុំ​ចេញ ហើយ​ពោល​ថា ៖ ទេព​មច្ឆា​ឯណា មាន​អាវ​នោះ ! ។​

​យ៉ាងនេះ​ក្តី​នាង​មិន​បោះបង់​របរ​នេះ​ទេ​

​មិន​នឹកស្មានថា នាង​ត្រូវ​រំខាន​ក្នុង​ជីវិត​សិល្បៈ​ប៉ុណ្ណោះ​ទេ សូម្បី​ក្នុង​បណ្តាញ​សង្គម​ក៏​ពួកគេ​នៅតាម​ឆាឆៅ​នាង​ដែរ ។​

​តាម​នាង​នោះ បើ​ទេព​មច្ឆា​មាន​អ្វី​ខុស​ទៅ​! ?

​ចន្ទ្រា​