Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ​ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ ក៏​អំណោយផល​ល្អ តែ​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើ មាន​អញ​នក​ជួយ​យក​អាសា​ជ្រោ​ម​ជ​ញ​រែង ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចំណាយ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់​ជួប​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោ​ស​ញ្ចេត​នា មិនល្អ ងាយ​កើត​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​ស្មុគស្មាញ​មួយចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​អញ​នក​អាច​ដោះស្រាយបាន​រួចរាល់ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​បញ្ហា​លុយកាក់​។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ដល់​មនោសញ្ចេតនា ដែល​ដៃគូ​មាន​ចំពោះ​អ្នក ។​

​ឆ្នា​រោង ៖ ការងារ ក្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​មិន​ដូច​ផែនការ នាំឲ្យ​មាន​អារម្មណ៍​តានតឹង ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ប្រយ័ត្ន​មាន​បាត់​របស់របរ​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

​ឆ្នាំ​ម្សាញ់​៖ ការងារ គួរ​ស្តាប់​យោបល់​រួម​ចំណែក​របស់​គ្រប់​គ្នា​នៅ​ជុំវិញ ។ លុយកាក់ មិន​ត្រូវ​ចូលរួម​វិនិយោគ​ប្រថុយប្រថាន ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​ពី​ក្រៅ​នាំឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ជ្រុល​ក្នុង​ការវិនិយោគ​។ មនោសញ្ចេតនា គួរ​និយាយស្តី​ទន់ភ្លន់ ផ្អែម​ល្ហែម ចំ​ពើ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ការងារ​ល្អ ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នក តែ​ភ័ព្វសំណាង​ពុំ​ទាន់​មកដល់ ។ លុយកាក់ ការងារ​ឥទ្ធិពល​អាក្រក់​ដល់​លុយកាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្ទាក់ស្ទើរ អល់អែក ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ រាំងស្ទះ ជួប​សម្ពាធ ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃនេះ​លេច​ឱកាស​វិនិយោគ​ទទួល​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់ គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថានភាព​ការងារ​អាក្រក់​ខ្លាំង ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ចម្រុងចម្រើន ប្រភព​ចំណូល​តូច​ធំ​សុទ្ធតែ​កើនឡើង ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អ ដោះស្រាយ​រួចរាល់​ឧបសគ្គ​មុនៗ​នេះ តែ​កុំ​អួតអាង​ភ្លេចខ្លួន ព្រោះ​នៅ​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ថ្ងៃ​នេះ​ទោះបី​ជួប​សំណាងល្អ​អំពី​លុយកាក់ តែ​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​ពី​ក្រៅ​មក​បង្កទំនាស​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ ។ លុយកាក់ ធូរធារ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕