ពាក្យថាខ្ជិល, ខ្លាចខ្មាសគេ និងប្រកាន់ខ្លួន ខណៈខ្លួនជាស្រីស្អាតមួយរូប ដែលមិនគួរណាមកប្រកបមុខរបរតូចតាចមួយ ជាពិសេសប្រឡាក់ក្លិនស្អុយឆ្អាបស្ទើរគ្រប់ពេលក្នុងនាមជាអ្នកលក់ត្រី នោះជាការគិតខុសហើយ ព្រោះត្រូវចាំថា «លុយមិនរត់រកមនុស្សខ្ជិល…ទេណា៎!!» ។
ជាក់ស្តែង ស្ត្រីអ្នកត្រីរូបស្រស់ស្អាតម្នាក់នៅឯផ្សារឧត្តង្គ បានបង្ហោះរួមទាំងរូបភាពអ្នកនាងអង្គុយលក់ត្រី ភ្ជាប់ជាមួយសារទូន្មានយ៉ាងខ្លី តែមានន័យជ្រៅថា៖ «មិនខិ្ជល ហើយក៍មិនខា្មស់ដែរ, តែត្រូវចាំថា លុយមិនរត់រកអ្នកខ្ជិលនោះទេ» ។
សារដ៏មានអត្ថន័យមួយនេះមួយនេះរបស់អ្នកនាង បានធ្វើឲ្យមិត្តភក្តិ ក៏ដូចហ្វេនៗជាច្រើនទៀត ចូលខមិនពេញចិត្ត និងថាពិតជាត្រឹមត្រូវណាស់… ៕ ដោយ៖ ចន្ទី