Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របស់​ស្អាត តែ​អាច​បោសសម្អាត​កណ្តុរ​…​ស្អាត​ដែរ​!

spot_img

​កណ្តុរ​ជា​សត្វ​ចង្រៃ ប៉ុន្តែ​វា​ឆ្លាត​ណាស់ ការដាក់​ថ្នាំពុល​គឺ​បាន​តែ​ម្តង ព្រោះ​ពេល​ឃើញ​គ្នា​វា​ងាប់​វា​នឹង​ប្រយ័ត្ន​! ។ ដាក់​អង្គុប​ក៏​ដូចគ្នា​ដែរ វា​ដឹង​ហើយ​ចលនា​ផ្លូវ​ផ្សេង​… ។​

​ប៉ុន្តែ​មាន​វិធី​ម្យ៉ាង​គឺ ៖

-​តាម​ចំនួន​កណ្តុរ​ច្រើន ឬ​តិច អ្នក​យក​ដំឡូងបារាំង ២-៣​មើ​ម ស្ងោរ​ឲ្យ​ឆ្អិន កិន​ឲ្យ​ម៉ត់ រួច​យក​ម្សៅ​កា​កាវ ឬ​ម្សៅ​វ៉ាន់​នី (​មាន​លក់​នៅ​ហាង​ផលិត​នំ​) មក​ច្របាច់​លាយ​ឲ្យ​ស​ព្វមាន​ក្លិនក្រអូប​ឈ្ងុយ ដើម្បី​ទាក់ទាញ​ប្រមូលផ្តុំ​ពួកវា ។​

​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ពិនិត​ឃើញ​សម្បូរអាច​ម៍​របស់​វា ហើយ​កុំ​ភ្លេច​ដាក់​ទឹក​១​ចាន​ក្បែរ​នោះ ។​

​គប្បី​ប្តូរ “​ចំណី​”​នេះ ឲ្យ​ពួកវា ហើយ​ព្យាយាម​រយៈពេល ២-៣ ថ្ងៃ ធានាថា កណ្តុរ​នឹង​ងាប់​ផុត​ពូជ​! ។​

​អំឡុងពេល​នោះ គប្បី​ឧស្សាហ៍​តាមមើល​កន្លុកកន្លៀត​ក្នុងផ្ទះ ព្រោះ​វា​អាច​ងាប់​គ្រប់កន្លែង ។​

​វា​ងាប់​ព្រោះ​កណ្តុរ​ល្មោភស៊ី​ណាស់ ហើយ​ដំឡូងបារាំង​ជា​របស់​ដែល​វា​ចូលចិត្ត​បំផុត ។ ពេល​វា​ស៊ី​កាន់តែច្រើន វា​កាន់តែ​ស្រេកទឹក ព្រោះ​ដំឡូងបារាំង​សម្បូរ Natri ហេតុនេះ​ពេល​ប្រិត​កម្ម​ជាមួយ​ទឹក វា​ធ្វើឲ្យ​កណ្តុរប៉ោង​ពោះ​ហើយ​ងាប់ ។ ដោយសារ​វា​ពុំ​មាន​សារធាតុ​គីមី ហេតុនេះ​កណ្តុរ​វា​ពុំ​អាច​សម្គាល់​បាន ប្រៀប​ដូច​អាហារ​ប្រចាំថ្ងៃ ។ ម្យ៉ាងទៀត “​នុយ​” នេះ​ពុំ​មាន​ជាតិពុល ពុំ​នាំ​ឲ្យ​គ្រោះថ្នាក់​ចំពោះ​ក្មេងៗ ឬ​សត្វ​ចិញ្ចឹម ។ មាន​ប៉ុន្មាន​សាកល្បង​មើល​!

​ចន្ទ្រា​

spot_img
×