ឆ្នាំជូត ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ កក់ក្តៅ ។
ឆ្នាំឆ្លូវ ៖ ការងារ ជួបសម្ពាធ ឧបសគ្គច្រើន ត្រូវសម្រួលអារម្មណ៍ធ្វើការ ។ លុយកាក់ មិនល្អ ត្រូវសន្សំចៃ បញ្ចៀសត្រូវខ្ចីបុលអ្នកដទៃ ។ មនោសញ្ចេតនា គួរនឹងនរក្នុងគ្រប់ស្ថានការណ៍ យកចិត្តទុកដាក់ថែរក្សាទំនាក់ទំនងក្នុងគ្រួសារ ។
ឆ្នាំខាល ៖ ការងារ រីកចម្រើន អំណោយផលល្អសម្រាប់ការឈានឡើងខ្ពស់ជាងមុន ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលក្រៅគម្រោង ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំថោះ ៖ ការងារ មានអ្នកជួយជ្រោមជ្រែង គួរចេះក្តាប់ឱកាសមានប្រយោជន៍សម្រាប់បុព្វហេតុ ។ លុយកាក់ ល្អ ទទួលបានជំនួយប្រាក់កាស ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះមនុស្សជាទីស្រឡាញ់ ។
ឆ្នាំរោង ៖ ការងារ មានព័ត៌មានអំពីការទៅបេសកកម្ម ឬផ្លាស់ប្តូរការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ។ លុយកាក់ មិនស្ថិរភាព គួរប្រយ័ត្នក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មិនល្អត្រូវចេះការពាររឿងមនោសញ្ចេតនារបស់ខ្លួន បញ្ចៀសការខ្វែងគំនិតគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ សកម្ម ម្ចាស់ការក្នុងការងារ ហេតុនេះមានតួនាទីសំខាន់ពេលការក្រុម ។ លុយកាក់ រីកចម្រើន ធូរធារ ។ មនោសញ្ចេតនា មិនត្រូវទាមទារច្រើនពេកក្នុងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយណែនាំ តម្រង់ផ្លូវ គ្រប់យ៉ាងមានភាពងាយស្រួល ។ លុយកាក់ ស្ថិរភាព តែក៏មិនត្រូវខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំមមែ ៖ ការងារ លេចឱកាសមានប្រយោជន៍ច្រើនសម្រាប់បុព្វហេតុ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំវក ៖ ការងារ មានរឿងប្រឈម និងប្រែប្រួលច្រើន ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ត្រូវកំហិតការចំណាយ ។ មនោសញ្ចេតនា មិនល្អ ងាយកើតទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំរកា ៖ ការងារ ត្រូវប្រយ័ត្នប្រយែង កុំឲ្យធ្លាក់ចូលអន្ទាក់ សត្រូវ ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវចេះការពារ ថែរក្សារឿងមនោសញ្ចេតនាខ្លួនឯង ។
ឆ្នាំចរ ៖ ការងារ មិននឹងនរ ប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ លុយកាក់ មិនត្រូវបញ្ចេញប្រាក់វិនិយោគ ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា គួរធ្វើចាញ់ទើបបានសុខ ។
ឆ្នាំកុរ ៖ ការងារ មានរឿងប្រែប្រួលច្រើន ត្រូវនឹងនរប្រឈមគ្រប់ស្ថានការណ៍ ។ លុយកាក់ ត្រូវចំណាយប្រាក់ច្រើនជាងធម្មតា ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ៕