ប៉ូលីសនិយាយថា ភីឡុតម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍យន្តហោះខ្លាចតូច២គ្រឿង បានបុកគ្នានៅលើអាកាស ស្ថិតក្នុង Ottawa កាលពីព្រឹកថ្ងៃអាទិត្យ (០៤ វិច្ឆិកា) ។
យោងតាមរបាយការណ៍របស់ប៉ូលីស យន្តហោះ១គ្រឿងបានធ្លាក់ចូលវាលមួយ និង១គ្រឿងទៀតបានគ្រប់គ្រងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Ottawa ។
អ្នកនាំពាក្យឲ្យជំនួយការគ្រូពេទ្យ លោក Marc-Antoine Deschamps បាននិយាយថា ភីឡុតម្នាក់នៃយន្តហោះ១គ្រឿងធ្លាក់នៅលើដីវាលមួយ ដែលបានរងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានប្រកាសស្លាប់នៅកន្លែងកើតហេតុ ។
ទោះយ៉ាងណា Deschamps ក៏បានបញ្ជាក់ថា ពុំមាននរណាម្នាក់ផ្សេងទៀតរងរបួសនោះទេ ដែលជិះនៅលើយន្ត១គ្រឿងទៀត ។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនកាណាដា បាននិយាយថា យន្តដែលចុះចតដោយសុវត្ថិភាពនៅព្រលាន បានរងការខូចខាតតិចតួច ។
ប៉ុន្តែ ប៉ូលីសនិយាយ ករណីនេះពួកគេមិនទាន់ដឹងថា តើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនីមួយៗនោះទេ ៕ ដោយ៖ ឧត្តម (ប្រភព៖ cp24, thescottishsun.co.uk)