ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតក្រុមការងារនេះ កាលពីថ្ងៃទី២ខែវិច្ឆិកា ដើម្បីដោះស្រាយសំណើ
និងសំណូមពររបស់អង្គការសង្គមស៊ីវិល ចំពេលដែលអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងស្ថិតក្នុងដំណើរបំពេញ
ទស្សនកិច្ចនៅកម្ពុជា។ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោកប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជាអនុប្រធាន និងមានសមាជិកជាច្រើនរូបទៀត។
ក្នុងសេចក្ដីសម្រេចដដែលនោះ ក្រុមការងារនេះ ឲ្យបំពេញភារកិច្ចរបស់ខ្លួនក្រោមការដឹកនាំ និងដឹកនាំផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិល និងដោះស្រាយបញ្ហាប្រឈមនានាដែលសង្គមស៊ីវិលបានជួបប្រទះ ។ ប្រមូលព័ត៌មាន និងសិក្សាអំពីសំណើ និងសំណូមពរផ្សេងៗ របស់អង្គការសង្គមស៊ីវិល រួចលើកយោបល់ជូនរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ច៕ ដោយ ៖ រចនា