តាកែវ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៖៥៦អធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកំបិតផ្គាក់កាប់) ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ (ស្រាល២ ធ្ងន់១) បង្កឡើងដោយជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាន និងម៉ូតូច្រើនគ្រឿង។
ក្រោយមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកំណត់អត្តសញ្ញានជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចខាងក្រោម៖ ១) ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក”នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ២) ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ និង៣) ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។
ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែននៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវពិតប្រាកមែន ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។
ជនសង្ស័យទាំង៣នាក់នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី