Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពន ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយដើម្បីបង្ហាញរបាយការណ៍វឌ្ឍនភាពចុងក្រោយនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF)។
ឆ្នាំនេះ គឺជាខួប ២៥ ឆ្នាំនៃវេទិការ G-PSF ដែលជាវេទិកាសំខាន់របស់ប្រទេសកម្ពុជាសម្រាប់ការសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ចាប់តាំងពីឆ្នាំ១៩៩៩ ។
អូស្ត្រាលីបានគាំទ្រ វេទិការ G-PSF នេះ ចាប់តាំងពីឆ្នាំ ២០០២ តាមរយៈ ធនាគារពិភពលោក ហើយឥឡូវនេះបន្តការគាំទ្រតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ CAPRED ។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកទម្រង់មុតស្រួចជាកញ្ចប់ ដលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤និងអបអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នកឯកជន។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន – G-PSF ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ រហូតមកដល់ បច្ចុប្បន្ននេះ មានរយៈពេល ២៥ឆ្នាំ ដោយបានចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈ កិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងតម្លាភាពរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល G-PSF។ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៏ នេះ បានរៀបរាប់លម្អិតស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់លើវិស័យអាទិភាព មួយចំនួនរួមមាន ការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការកែសម្រួលបទប្បញ្ញត្តិ ពន្ធ ដារ គយ និងកសិកម្ម ព្រមទាំងបានបង្ហាញពីទិដ្ឋភាពទូទៅនៃការឆ្លើយតបរបស់ក្រសួងស្ថាប័ននានា ដល់ ក្រុមការងារផ្នែកឯកជន និងលើកទិសដៅក្នុងការរៀបចំវេទិកាលើកទី២០ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅ ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ក្នុងពេលដែលយើងប្រារព្ធពិធីអបអរសាទរខួប គម្រប់ ២៥ឆ្នាំ នៃការបង្កើតវេទិកា G-PSF នាពេលនេះ។ យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ជាង ពេលណាៗទាំងអស់ ក្នុងកាលទេសដែលយើងកំពុងជួបប្រទះនូវបញ្ហាប្រឈមថ្មីៗជាច្រើនទាំងក្នុងតំបន់ និងបម្រែបម្រួលនៃការអនុវត្តវិធានពាណិជ្ជកម្មសកល។ វេទិកា G-PSF នឹងនៅតែបន្តពង្រឹងសមត្ថភាព ស្ថាប័ន និងបង្កបរិយាកាសធុរកិច្ចជាវិជ្ជមានជូនដល់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា។”
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា “យើងនឹងបន្តជួយជំរុញការអភិវឌ្ឍនិងបង្កើន គណនេយ្យភាពនៃវេទិកា G-PSF ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល និងពិគ្រោះយោបល់ ជាមួយក្រុមការងារនៃវេទិកា G-PSF ។”
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹង
វិស័យឯកជន ដើម្បីប្រមូលធាតុចូលនិងលើកនូវបញ្ហារួមស្នើទៅក្រុមការងារតាមវិស័យរបស់រាជរដ្ឋាភិបាល និងចូលរួមពិនិត្យ ស្វែងរកដំណោះស្រាយដែលបង្កលក្ខណៈងាយស្រួលដល់ការពង្រឹងបរិយាកាសធុរកិច្ច របស់ផ្នែកឯកជន ក៏ដូចជាការចូលរួមចំណែកលើកស្ទួយកំណើននិងសក្តានុពលសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិ បាលកម្ពុជា។

ឯកឧត្តម DEREK_YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ “ប្រទេសអូស្ត្រាលីបានគាំទ្រកំណែទម្រង់ស្ថាប័ន និងការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាង ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ យើងបានធ្វើការជាមួយ CDC ដើម្បីកែលម្អប្រតិបត្តិការ យន្តការ រាជរដ្ឋាភិបាល-ផ្នែកឯកជន រួមមានថ្នាលគ្រប់គ្រងទិន្នន័យឌីជីថល ការពង្រឹងសមត្ថភាពក្រុមការងារតាម វិស័យរបស់ G-PSF ដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយនេះនៅតែមាន ប្រសិទ្ធភាព និងរឹងមាំ។”

រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ការគាំទ្រលើយន្តការ G-PSF ចាប់តាំងពីឆ្នាំ២០០២ ក្រោមគម្រោង របស់ធនាគារពិភពលោក និងបន្តគាំទ្រយន្តការនេះរហូតមកដល់ពេលបច្ចុប្បន្ន តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដោយបានផ្តោតលើយន្ត ការពង្រឹងស្ថាប័ន គុណភាពនៃការអនុវត្តវេទិកា G-PSF និងការលើកកម្ពស់សមត្ថភាពតួអង្គនិងដៃគូរបស់ ស្ថាប័នពាក់ព័ន្ធនូវកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។
ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មកពីក្រុមការងារទាំង១៦ របស់រាជ រដ្ឋាភិបាល និងផ្នែកឯកជន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ២១០នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×