ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ថាគ្មានការផ្ដល់យោបល់ឱ្យចុះបញ្ជីបង្កើតគណបក្សថ្មី ដូចសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀននោះឡើយ និងគួរស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត ពោលគឺ ការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ចាត់ទុកការលើកឡើងរនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាការបំភ្លើស ផ្ទុយពីការពិត ដោយមានចេតនាបំភាន់សាធារណមតិយ៉ាងច្បាស់ក្រឡែត ដ្បិតក្នុងជំនួបនោះ តំណាងក្រសួងមហាផ្ទៃ ពុំបានណែនាំ ឬផ្តល់យោបល់ឱ្យគណបក្សភ្លើងទៀន ចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី ដូចខ្លឹមសារកំណត់ហេតុរួមសរសេរយ៉ាងច្បាស់លាស់នោះទេ។
គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការបង្កើតគណបក្សនយោបាយថ្មី ដោយអះអាងថា «តំណាងក្រសួងមហាផ្ទៃ បានផ្តល់ជាយោបល់ឱ្យគណៈប្រតិភូគណបក្សភ្លើងទៀន ស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត ពោលគឺ ការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី» កាលពីជំនួបពិភាក្សាការងារលើកទី៥ ជាមួយតំណាងគណបក្សភ្លើងទៀន គឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

យោងតាមកំណត់ហេតុក្រសួងមហាផ្ទៃស្តីពីកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន នៅទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

ឆ្នាំពីរពាន់ម្ភៃប្រាំមួយ ខែមេសា ថ្ងៃទីមួយ វេលាម៉ោងប្រាំបួនព្រឹក នៅសាលប្រជុំខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងតំណាងគណបក្សភ្លើងទៀន ដែលដឹកនាំដោយ ឯកឧត្តម ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀន អមដោយសហការីចំនួន ៤រូប ដើម្បីពិភាក្សារកដំណោះ ស្រាយឱ្យគណបក្សភ្លើងទៀនអាចចូលរួមការបោះឆ្នោតនាពេលខាងមុខ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ គណៈប្រតិភូគណបក្សភ្លើងទៀន និងសមាជិកអង្គប្រជុំ ហើយបានបញ្ជាក់ជូនអង្គប្រជុំថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងរូបលោកដើម្បីទទួលជួបតំណាងគណបក្ស ភ្លើងទៀនដែលដឹកនាំដោយឯកឧត្តម ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀន ព្រមទាំងសហការី តាមសំណើ របស់គណបក្សតាមរយៈលិខិតលេខ០០១/២៦ គកទ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម លោក ប៉ឹល កុសល អគ្គនាយករងនៃ អគ្គនាយកដ្ឋានរដ្ឋបាល លោក គាន ណារិន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ លោកស្រី ហេង ពៅធីតា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងលោក ឧត្តមសេនីយ៍ឯក ឆន ឡានី ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងមហាផ្ទៃ។ ក្នុងឱកាស នេះដែរ ឯកឧត្តមប្រធានអង្គប្រជុំបានបញ្ជាក់បន្ថែមថា នេះគឺជាជំនួបលើកទី៥ រវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សភ្លើងទៀន បន្ទាប់ពីជំនួបលើកទី១កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លើកទី២កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ លើកទី៣កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ និងលើកទី៤កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យតំណាងគណបក្សភ្លើងទៀនបង្ហាញអំពីសមាសភាព អ្នកចូលរួម និងបញ្ជាក់អំពីគោលបំណងនៃកិច្ចប្រជុំពិភាក្សានាព្រឹកនេះ។

បន្ទាប់មក ឯកឧត្តម ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀន បានមានមតិស្វាគមន៍ និងសូម អរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យតំណាងក្រសួងមហាផ្ទៃទទួលជួបគណបក្សភ្លើងទៀននាថ្ងៃនេះ ដោយមានសមាសភាពចូល រួមចំនួន ៤ រូបគឺ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ឯកឧត្តម គីមសួរ ភារិទ្ធ គណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស លោក អែម ចន្ថា មេធាវីប្រចាំគណបក្ស និងលោក ជា ស៊ីណា មន្ត្រីខុទ្ទកាល័យប្រធាន គណបក្ស។ ជាកិច្ចបន្ទាប់ លោកបានលើកឡើងថាកិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងដើម្បីស្នើសុំការ សម្របសម្រួល ឬស្វែងរកដំណោះស្រាយករណីបាត់ឯកសារច្បាប់ដើមនៃប្រកាសលេខ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ។ កន្លងមក ក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ជាក់លេខ០៤៣ ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឱ្យគណបក្ស យកទៅប្រើប្រាស់ស្របតាមផ្លូវច្បាប់។ ប៉ុន្តែកន្លងមកគណបក្សបានយកទៅប្រើប្រាស់ដើម្បីចុះបញ្ជីគណបក្ស នយោបាយនៅគ.ជ.ប. ដើម្បីចូលរួមការបោះឆ្នោត ហើយគ.ជ.ប. មិនទទួលយកលិខិតបញ្ជាក់នេះទេ។ ដូច្នេះ ការជួបប្រជុំលើកនេះដើម្បីស្នើសុំឱ្យក្រសួងមហាផ្ទៃ ចេញប្រកាសទុតិយតានៃប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឬ ចេញប្រកាសចុះបញ្ជីថ្មីឡើងវិញ ឬចេញសេចក្តីចម្លងប្រកាសចុះបញ្ជីខាងលើ។

បន្ទាប់ពីបានស្តាប់នូវមតិយោបល់របស់តំណាងគណបក្សភ្លើងទៀនរួចមក ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបជូនដល់តំណាងគណបក្សភ្លើងទៀននូវចំណុចចំនួន៥ មានដូច ខាងក្រោម៖

១.ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យបង្កើត និងចុះបញ្ជីគណបក្សនយោបាយស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ។

២.ក្រសួងក៏ធ្លាប់បានចេញលិខិតបញ្ជាក់លេខ០៤៣ ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ តាម សំណូមពររបស់គណបក្សភ្លើងទៀន ដែលអាចឱ្យសាមីគណបក្ស ដើម្បីប្រើប្រាស់ស្របតាមច្បាប់ជាធរមាន។

៣.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ដូច្នេះ ក្រសួងមហាផ្ទៃមិនអាចជ្រៀតជ្រែកកិច្ចការរបស់ស្ថាប័ន គ.ជ.ប. បានឡើយ។

៤.ការចេញប្រកាសទុតិយតា ឬការបញ្ជាក់ផ្លូវការណាមួយលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឬចេញប្រកាសចុះ បញ្ជីឡើងវិញជនគណបករភ្លើងទៀននេះរកសងមហាផែមិនអាចធ្វើបានទេ ដោយសារគ្មានបទប្បញ្ញត្តិនៃ ច្បាប់បានចែងអនុញ្ញាត។

៥.តំណាងគណបក្សគួរស្វះស្វែងរកដំណោះស្រាយថ្មី។

តំណាងគណបក្សភ្លើងទៀននៅតែទទូចសំណូមពរមកក្រ និងមហាផ្ទៃចំនួន២ចំណុច គឺ៖

១.ស្នេណុព្វេប្រកាស មុតយតារលេប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ។

២.ស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ឬរៀបចំជាសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្ត លើការធ្វើទុតិយតាឯកសារផ្សេងៗរបស់គណបក្ស។
ជាចុងក្រោយ ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ជាថ្មីជូនតំណាងគណបក្សភ្លើងទៀនវិញថា ក្រសួងមហាផ្ទៃ មិនអាចធ្វើប្រកាសទុតិយតាលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួង-មហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឬចេញប្រកាសចុះបញ្ជីឡើងវិញជូនគណបក្សភ្លើងទៀន នេះបានទេ ដោយសារគ្មានបទប្បញ្ញត្តិនៃច្បាប់បានចែងអនុញ្ញាត។

ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សមាជិកនៃអង្គប្រជុំទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងសូមជូនពរសមាជិកដែលមានវត្តមាន ក្នុងកិច្ចប្រជុំនេះ សូមប្រកបដោយសេចក្តីសុខ សុខភាពល្អ ជាពិសេសសូមឱ្យចៀសផុតពីជំងឺកាចសាហាវ នានាគ្រប់ៗគ្នា។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម