Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ប្រកាស​មិន​អត់ឱន​ដាច់ខាត ចំពោះ​ការ​ញុះញង់​ធ្វើ​រដ្ឋប្រហារ និង​បដិវត្តន៍​ពណ៌ ដើម្បី​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​សារជាថ្មី​ថា នឹង​មិន​អត់ឱន​ឱ្យ​អ្នក​ដែល​ញុះញង់​ធ្វើ​រដ្ឋប្រហារ​យោធា និង​បដិវត្តន៍​ពណ៌​ដើម្បី​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​ជាដាច់ខាត ព្រោះ​មាន​តែ​សន្តិភាព​ប៉ុណ្ណោះ ដែល​អាច​ធ្វើឱ្យ​ប្រទេស​ជាតិ​យើង បាន​រីកចម្រើន​ទៅ​មុខជា​លំដាប់ ពី​មួយថ្ងៃ​ទៅ​មួយ ថ្ងៃ​ឥតឈប់ឈរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទទួលបាន​និទ្ទេស​A ចំនួន​៤០៨​នាក់ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ បាន​គូសបញ្ជាក់ថា នៅពេល​ដែល​ប្រទេសជាតិ​បាត់បង់​សន្តិភាព សូម្បី​តែ​អាយុជីវិត​របស់​ខ្លួន ក៏​ការពារ​មិន​បាន​ផង កុំ​ថា​ឡើយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​សង្គម​នោះ​។ ដូច្នេះ​ហើយ​យើង​ត្រូវតែ​ការ​សន្តិភាព​ឱ្យបាន ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

សម្តេច​តេជោ បាន​ថ្លែងថា ការ​ញុះញង់​ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​មិនត្រូវ​អត់ឱន​នោះទេ​។ ការធ្វើ​រដ្ឋប្រហារ​តាម​យោធា ក៏ដូចជា​តាម​វិធី​ផ្សេងៗ ដែល​មិនមែន​ជា​ដំណើរការ​ប្រជាធិបតេយ្យ​មិន​អាច​អត់ឱន​ឲ្យបាន​នោះឡើយ​។ ចង់​នរណាថា​យ៉ាងម៉េច ឲ្យ​សម្តេច ក៏​ថា​ទៅ ប៉ុន្តែ​អ្នក​ដែល​ថា​ឲ្យ​សម្តេច ក៏​បាន​ទទួល​ប្រយោជន៍ ពី​នយោបាយ​រក្សា​សុខ​សន្តិភាព របស់​សម្តេច​នេះ​ផង​ដែរ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×