ភ្នំពេញ ៖ នាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ចិកា ក្រុមហ៊ុនដ៏ល្បីឈ្មោះ SsangYong បានដាក់តាំងបង្ហាញនូវ រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩ ៣គ្រឿងដ៏ស្រស់ស្អាត ផ្សារទំនើបអ៊ីអន១ ក្រោមបរិយាកាសយ៉ាងអធិអធម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។
ទន្ទឹមនឹងនេះដែល ឡានស៊េរីទំនើបទាំង៣នេះ បានទាក់ចិត្តពីមហាជននៅក្នុងផ្សារទំនើប ឲ្យចូលទស្សនា និងសាកសួរពីលក្ខណៈពិសេសរបស់រថយន្តនីមួយៗ ដែលមិនត្រឹមតែមានរូបរាងស្អាតៗទាក់ចិត្តពួកគេនោះទេ រីឯតម្លៃសមរម្យទៀតផង។
បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តបានដាក់តាំងនៅកម្មវិធីមួយនេះ សុទ្ធសឹងតែមានសមាសភាពខ្ពស់នៅក្នុងការប្រើប្រាស់ មានបំពាក់ជាមួយនឹងបច្ចេកវិទ្យាដែលល្អបំផុតសម្រាប់អតិថិជនគ្រប់រូប ដែលអាចឲ្យអតិថិជនអាចជឿទុកចិត្តបាន។ដោយនៅក្នុងនោះរយន្តទាំង៣នេះមានលក្ខណៈខុសៗគ្នាដូចជា៖
– Rexton Sports៖ ជាប្រភេទរថយន្ត Pick Up កាត់ SUV (SUT) ដែលមានលក្ខណៈពិសេសច្រើន តែក៏ផ្ដោតទៅលើផាសុកភាព និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ។ ដោយមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨របៀប ព្រមទាំងពោងសុវត្ថិភាព ៦ចង្កៀងជាប្រភេទ LED ជាដើម។
សម្រាប់តម្លៃ៣៨,៥០០ដុល្លារ ចំពោះ 2WD និង ៤៥,៥០០ដុល្លារ ចំពោះ 4WD។
– Rexton៖ ជាប្រភេទឡានប្រណិត SUV ៧កៅអី និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោរ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧ជាដើម។
សម្រាប់តម្លៃ ៥៥,៥០០ដុល្លារ ចំពោះ 2WD និង ៥៩,៥០០ដុល្លារ ចំពោះ 4WD។
– Stavic ជាប្រភេទ MPV ១១កៅអី រថយន្តសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ដោយក្រៅពីមានរូបរាងស្រស់ស្អាត និងទាក់ទាញ បើប្រៀបទៅនឹងរថយន្តប្រភេទនេះផ្សេងៗទៀត វាក៏ស៊ីប្រេងតិច។
សម្រាប់តម្លៃ៤១,៨០០ដុល្លារ។
នៅក្នុងឱកាសដ៏ពិសេសមួយនេះ លោកលី ជុងហ៊ន (Lee Choonghyun) អ្នកគ្រប់គ្រងទូទៅបានថ្លែងនៅក្នុងកម្មវិធី បើកបង្ហាញប្រភេទរថយន្តទំនើបៗទាំង៣នេះយ៉ាងដូច្នោះថា៖
«នៅក្នុងការនាំយកនូវរថយន្តប្រភេទSUV ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់អាស៊ីនេះ លោកក៏បានរំពឹងទុកយ៉ាងមុតមាំ ថានឹងមានទីផ្សារខ្ពស់ជាក់ជាមិនខាន ដោយសារតែបច្ចុប្បន្ននេះ នៅក្នុងប្រទេសនានានៅក្នុងអាស៊ីយើងនេះ ជាពិសេសនៅលើប្រទេសជប៉ុន និងប្រទេសចិន សម្បូរទៅដោយប្រជាជនពេញចិត្ត និងស្រលាញ់ប្រភេទSUV »។
មិនត្រឹមតែប៉ុណ្ណោះ លោកលី ជុងហ៊ន (Lee Choonghyun) អ្នកគ្រប់គ្រងទូទៅ ក៏បានបន្ថែមថា៖«សម្រាប់ការសម្រុងចូលទីផ្សារប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនដទៃ លោក៏ជឿជាក់យ៉ាងខ្លាំង ព្រោះបច្ចេកវិទ្យSUV របស់ក្រុមហ៊ុន SsangYong មានការទទួលស្គាល់ ក៏ដូចជាមានការទទួលស្គាល់ថា ជាផលិតផលដែលល្អដាច់គេ»។
អ្វីដែលកាន់តែពិសេសនោះគឺ លោកក៏បានបង្ហាញប្រាប់ជាមួយប្រម៉ូតសិន ពិសេសដែលមិនធ្លាប់មានពីមុនមក ទៅកាន់អតិថិជនថា នៅក្នុងថ្ងៃទី១១ ខែវិច្ចិកានេះដែលជាថ្ងៃល្អនៅលើពិភពលោក រាល់អតិថិជនដែលបានមកជាវនូវ រាល់រថយន្តរបស់ក្រុមហ៊ុនSsangYong គ្រប់ម៉ូដែលទាំងអស់ នឹងមានការបញ្ចុះតម្លៃ៤០០០ដុល្លារភ្លាមៗតែម្តង ត្រឹមតែរយៈពេល១ថ្ងៃ។
បន្ថែមពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥០០ដុល្លារពីលើទៀត ប្រសិនបើអតិថិជនបានបង់ប្រាក់ផ្តាច់ (ដោយមិនចាប់បាច់ ធ្វើការបង់រំលស់) ។ ដូច្នោះហើយដើម្បីកុំឲ្យកម្មវិធីប្រម៉ូសិនដ៏ល្អនេះកន្លងផុតទៅ អតិថិជនអាចមកខលសាកសួរ និងកក់ជាមុនសិន ដើម្បីទទួលបាននូវកម្មវិធីបញ្ចុះតម្លៃដ៏អស្ចរ្យ និងមិនធ្លាប់មានពីមកមក។
គួរបញ្ជាក់ផងដែរ ថាSsangYong ក៏បានដាក់បង្ហាញជាមួយនឹងកម្មវិធី សម្រាប់លេងកម្សាន្តងាយៗ «បន្តដំណើរកម្សាន្តជាមួយនឹង SsangYong» ដោយលោកអ្នកគ្រាន់តែធ្វើការបំពេញលក្ខខណ្ឌចូលរួម ជាមួយនឹងការបំពេញឈ្មោះ លេខទូរសព្ទ និងទីតាំងដែលលោកអ្នកចង់ទៅជាមួយនឹងSsangYong ក្នុងផ្សារទំនើបអ៊ីអន១(ចាប់ពីថ្ងៃទី៩ ១០ ១១) និងអ៊ីអន២(ចាប់ពីថ្ងៃទី២៤ និង២៥) តទៅ។
លទ្ធផលក្រុមហ៊ុននឹងប្រកាសជូន នៅលើហ្វេសប៊ុនផេកផ្លូវការរបស់ SsangYong Cambodia នៅក្នុងថ្ងៃបន្ទាប់ ដូច្នោះកុំឲ្យឱកាសនេះកន្លងទៅ ប្រិយមិត្តកុំភ្លេចទៅចូលរួមនៅក្នុងកម្មវិធីរបស់SsangYong នៅក្នុងផ្សារទំនើបទាំង២នេះ ដែលអាចជិះរថយន្តស៊េរីទំនើបម៉ូដែល២០១៩ ដោយផ្ទាល់បាន។
សូមបញ្ជាក់ថាក្រុមហ៊ុន SSangYong Cambodia នឹងធ្វើការដាក់តាំងបង្ហាញរថយន្តម្តងទៀតនៅថ្ងៃទី ២៤ និង២៥ វិច្ឆិកា នៅផ្សារទំនើប អ៊ីអន២ ។ រង់ចាំមើលទាំងអស់គ្នាថាតើ SSangYong មានអ្វីពិសេសផ្តល់ជូន។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898៕ ដោយ ៖ កូឡាប