ឆ្នាំជូត ៖ រាសីល្អមធ្យម។ ដោយមានការប្រឹងប្រែងរបស់ខ្លួនផ្ទាល់ អ្នកទទួលបានជំនឿចិត្តពីថ្នាក់លើ ប៉ុន្តែពុំត្រូវមោទនភាពភ្លេចខ្លួនឡើយ។ ថ្ងៃនេះជាឱកាសដែលអ្នករកចំណូលបន្ថែម ។ ក្នុងទំនាក់ទំនងគប្បីមានភាពទន់ភ្លន់ទើបល្អ។ ទិសល្អទិសខាងលិច ប្រយ័ត្នខាងកើត។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំឆ្លូវ ៖ រាសីធ្លាក់ចុះ។ អ្នកត្រូវប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងទាំងឡាយជាមួយដៃគូកុំឲ្យគេឆ្លៀតឱកាសឆាឆៅបាន។ ចំណូលពុំមានកើន ហើយប្រសើរបំផុតនោះគួរគប្បីប្រមូលផ្តុំលើកិច្ចការរបស់ខ្លួន ដើម្បីបញ្ចៀសកំហុសឆ្គងជាយថាហេតុ។ ការងារធ្វើឲ្យពុំរីករាយសប្បាយចិត្តអាចឥទ្ធិពលដល់បរិយាកាសគ្រួសារ ។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសឦសាន ។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីធ្លាក់ចុះ។ អ្នកពុំត្រូវលោភលន់ធ្វើការដោយមើលរំលងបញ្ហាសុខភាព ប្រាក់ចំណូលធម្មតា។ នេះជាវេលាដែលអ្នកត្រូវពង្រឹងចំណងទាក់ទងមានស្រាប់។ ទិសល្អខាងត្បូង ប្រយ័ត្នខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីធ្លាក់ចុះ។ ជាវេលាមួយដែលអ្នកពិបាកសម្គាល់បានរឿងពិតនឹងរឿងមិនពិត ហេតុនេះគប្បីប្រយ័ត្នប្រយែងមុនពេលសម្រេចចិត្តរឿងអ្វីមួយ ថ្ងៃនេះអ្នកពុំគប្បីអួតអាងពីរឿងលុយកាក់ ព្រោះវានាំអន្តរាយដល់ខ្លួន។ ថ្ងៃនេះរឿងរ៉ាវខ្លះត្រូវបានបញ្ចប់ អ្នកគប្បីត្រូវតាំងចិត្តអង់អាចប្រឈមមុខ។ ទិសល្អទិសនិរតី ប្រយ័ត្នទិសខាងជើង។ ពណ៌នាំសំណាង លឿង , ទឹកដោះគោ។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ។ គប្បីយកចិត្តទុកដាក់ចំពោះទំនាក់ទំនងនានា ខិតខំចៀសវាងការប៉ះទង្គិចជាមួយអ្នកដទៃ ដើម្បីបញ្ចៀសចោលនូវឱកាសដែលជនទុច្ចរិតប៉ុនប៉ងធ្វើបាប។ រីឯចំណូលវិញអ្នកពុំត្រូវមើលឃើញប្រយោជន៍ចំពោះមុខនាំឲ្យបាត់បង់ទៅថ្ងៃក្រោយ។ ដោយរាសីទាបត្រូវប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងនានា ពិសេសពាក្យចរចាមអារ៉ាមមិនល្អ។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងកើត។ ពណ៌នាំសំណាង លឿង។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ តាមរយៈអាកប្បកិរិយាធ្វើការម៉ឺងម៉ាត់ នឹងជួយឲ្យអ្នកដោះស្រាយបានគ្រប់បញ្ហា បានយ៉ាងរលូន និងប្រសិទ្ធភាពខ្ពស់។ អាស្រ័យដោយសមត្ថភាពចាប់យកឱកាស ហើយឱកាសក៏បានមកដល់នោះអ្នកអាចចាយទុនរកស៊ីនាំមកនូវប្រាក់ចំណូលច្រើន។ ជាថ្ងៃគប្បីពង្រីកទំនាក់ទំនង ក៏ដូចជាពង្រឹងទំនាក់ទំនងចាស់។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសឦសាន។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ដោយសមត្ថភាពការងាររបស់អ្នកធ្វើឲ្យថ្នាក់លើជឿទុកចិត្ត និងផ្តល់ឱកាស ហេតុនេះចាំបាច់អ្នកត្រូវប្រឹងថែរក្សា ហើយអភិវឌ្ឍវាបន្ថែម ថ្ងៃនេះជាឱកាសល្អសម្រាប់អ្នកស្វែងរកបានខ្ទង់ចំណូលច្រើន។ គប្បីចូលរួមកិច្ចការសង្គមឲ្យបានច្រើន តាមរយៈនោះអ្នកអាចមានទំនាក់ទំនងជាមួយមនុស្សបន្ថែម ។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីធ្លាក់ចុះ។ ការងាររបស់អ្នកមានបង្កប់នូវប្រការអស្ថិរភាពច្រើន ហេតុនេះចាំបាច់ត្រៀមផ្លូវចិត្តទុកប្រឈមមុខកុំឲ្យបាត់ម្ចាស់ការ។ គប្បីមានការថ្លឹងថ្លែង សម្របសម្រួលការចំណាយឲ្យបានត្រឹមត្រូវ។ ដោយជាថ្ងៃមួយដែលអ្នករវល់ធ្វើឲ្យទំនាក់ទំនងទាំងឡាយពុំមានឱកាសផ្សាភ្ជាប់ ។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាង ស្លាបកំភេម , ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ពុំត្រុវប្រកាន់ចរិកឱនលំទោនហួសហេតុពុំនោះសោតអ្នកនឹងបាត់បង់ឱកាសសម្រាប់ខ្លួន ។ គឺជាឱកាសល្អសម្រាប់ការដាក់ទុនវិនិយោគមិនត្រូវរំលងដាច់ខាត។ ក្នុងទំនាក់ទំនងផ្សេងៗមិនត្រូវកំណាញ់ពាក្យសរសើរ។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌នាំសំណាង ស្លាបកំភេម។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់ ។ ការងារសព្វសារពើដែលអ្នកប្រឹងប្រែងតាំងពីយូរនោះឥឡូវដល់ពេលទទួលយកហើយ ជាពេលវេលាល្អសម្រាប់ការចុះកិច្ចសន្យាដាក់ទុនរកស៊ី។ ក្នុងគ្រួសារមានភាពល្អូកល្អឺនរកគ្នា។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌នាំសំណាង ទឹកដោះគោ។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ។ ជាថ្ងៃមួយដែលស្មុគស្មាញទាមទារអ្នករក្សាអារម្មណ៍ត្រូវសុទិដ្ឋិនិយមលើគ្រប់បញ្ហា ជាថ្ងៃមួយដែលអ្នកជួបប្រទះការលំបាករឿងលុយកាក់។ ត្រូវប្រយ័ត្នកុំព្រោះតែរឿងតូចមួយពុំចេះអត់ធ្មត់ ធ្វើឲ្យក្លាយជារឿងធំ។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អ្នកមានឱកាសពង្រីកបុព្វហេតុទុកសម្រាប់ថ្ងៃអនាគតកុំរំលងចោលឲ្យសោះ ជាថ្ងៃដែលអ្នកអាចទទួលបានគម្រោងដូចការគ្រោងទុក ជាថ្ងៃល្អសម្រាប់ធ្វើការបណ្តាក់ទុនរកស៊ី ប៉ុន្តែពុំត្រូវធ្វើតាមរបៀបផ្សងព្រេងឡើយ។ ជាថ្ងៃមួយដែលអ្នកទទួលបាននូវមនោសញ្ចេតនារាប់អានផ្អែមល្ហែមពីអ្នកដទៃ។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងត្បូង។ ពណ៌នាំសំណាង ស។ អ្នកយកអាសាឆ្នាំរកា៕