ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ថ្ងៃព្រហស្បតិ៍ ទី៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ គ.ស ២០១៧ ក្រោមអធិបតីសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។ រដ្ឋសភាបានបង្ហាញលទ្ធផលផ្លូវការ ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកថ្មី នៃរដ្ឋសភា នីតិកាលទី៥ ចំនួន១៦រូប។ សម្តេចហេង សំរិន បានអានសេចក្តីប្រកាសរបស់រដ្ឋសភា ទទួលស្គាល់សុពលភាព តំណាងរាស្ត្រថ្មី ១៦រូប និងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែងផងដែរ។ ដោយ៖កូឡាប
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា ដោយមានភ្ជាប់នឹងបញ្ជីឈ្មោះតំណាងរាស្ត្រថ្មីទាំង១៦រូប និងអនុប្រធាន-សមាជិកថ្មីរបស់គ.ជ.ប៣រូប៖