Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​រកឃើញ​ឃ្លាំង​អាវុធ​យោធា​ខុស​ច្បាប់​ដ៏​ធំ​មួយ​

នៅ​ថ្ងៃ​ទី ៥/១២ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ (Prayut Chan-o-cha បាន​សម្តែង​ការព្រួយបារម្ភ​ពី​ស្ថានការណ៍​សន្តិសុខ​របស់​ប្រទេសជាតិ ក្រោយ​ពី​រកឃើញ​អាវុធ​យោធា​ដ៏​ច្រើន​មួយ ដែល​លាក់​ក្នុង​វាល​ល្បាប់​នៃ​ខេត្ត Chachoengsao ជិត​រដ្ឋធានី​បាងកក​។​

​នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha

​តាម​យក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ការ​ដែល​ស្ថាប័ន​សន្តិសុខ​នៅ​ពុំទាន់​ចាប់​បាន​មុខសញ្ញា​របស់​អ្នកផ្តើមគំនិត ឬ​មាន​ពាក់ព័ន្ធ ក៏​ដូច​ជា​ការ​ពុំ​ទាន់​សន្និដ្ឋានបានថា តើ​នៅ​មាន​ឃ្លាំង​អាវុធ​ផ្សេង​ទៀត​នោះ គឺជា​បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​។ ប្រការ​នេះ​ស្តែង​ឲ្យឃើញថា នៅ​មាន​ហានិភ័យ​បង្កប់​គំរាម​ដល់​សន្តិសុខ​របស់​ប្រទេស​។​

​មុន​នោះ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ការពារជាតិ​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ ក៏​សម្តែង​នូវ​កង្វល់​ពី “​ឃ្លាំង​” អាវុធ​ធំ​១​នេះ ព្រោះ​វា​ត្រូវបាន​ស្តុក​ទុក​ក្បែរ​រាជធានី​តែម្តង​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី ២៤/១១ ប៉ូលិស​ថៃ​បាន​ឆែកឆេរ និង​រកឃើញ​អាវុធ​រួម​មាន​ប្រភេទ AK គ្រាប់បែក និង​គ្រាប់រំសេវ​…​ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ពលរដ្ឋ​។​

​តាម​ស្នងការ​ស៊ើបអង្កេត​ពិសេស​នោះ កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចំណាយពេល ៣​ថ្ងៃ ទើប​នាំ​យក​យោធភ័​ណ្ឌ​ទាំងនោះ​ចេញ​ផុត​ពី​តំបន់​លាក់ទុក​។​

​សមត្ថកិច្ច​ថៃ សន្និដ្ឋានថា អាវុធ​ទាំង​នេះ សម្រាប់​បម្រើឲ្យ​គោលដៅ​បង្កចលាចល​ហិង្សា វាយលុក​រដ្ឋធានី​បាងកក និង​ទាក់ទង​ដល់ ប្រា​យុទ្ធ ចាន់​អូ​ចារ ដែល​ជា​មេដឹកនាំ​ម្នាក់​របស់​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​ក្រុម​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ បុគ្គល​នេះ​បាន​រត់​ទៅ​កាន់​ប្រទេស​ឡាវ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្អូនស្រី​បង្កើត​របស់​លោក​ថាក់ស៊ីន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ផង​ដែរ​នោះ កាលពី​ខែ ៥/២០១៤៕ សូ​យ​ន​

×