តាមវេជ្ជបណ្ឌិត Hoang Sam ប្រធានវិទ្យាស្ថានឱសថបុរាណវៀតណាម ប្រចាំខេត្ត THAI NGUYAN ឲ្យដឹងថា ប្រជាជនភាគតិចនៅខេត្ត Hagiang (ជាប់ប្រទេសចិន) ចាត់ទុកផ្សិត “លិង្គសុនក” គឺជាឱសថទិព្វ ។
តាមបងប្អូនប្រជាជនភាគតិច នៅតំបន់នោះប្រាប់ថា ផ្សិតនេះមានប្រសិទ្ធិភាពបង្កើនចំណង់ផ្លូវភេទខ្លាំងណាស់ ហេតុនេះប្រសិនបើប្តីផឹក តែប្រពន្ធមិនផឹកនឹងនាំឲ្យ “បែកបាក់ព្រាត់ប្រាស់” ព្រោះតែនឹងកើតរឿងរួមភេទក្រៅអាពាហ៍ពិពាហ៍ ។ ប៉ុន្តែបើប្តីនិងប្រពន្ធផឹករួមគ្នានោះ ពិតជាមានសុភមង្គលល្អណាស់! ។
វេជ្ជបណ្ឌិតរូបនេះបង្ហើបប្រាប់ថា ផ្សិតនេះធាតុពិតជារុក្ខជាតិផ្ញើខ្លួនម្យ៉ាង វាមាននៅតំបន់ព្រៃសើម ហើយភ្ជាប់ខ្លួនជាមួយឫសឈើប្រភេទខ្លះប៉ុណ្ណោះ ។ វាជាប្រភេទរុក្ខជាតិ “គ្មានភេទ” ពោលគឺមានទាំងផ្កាឈ្មោល និងផ្កាញីនៅដើមតែមួយ ។
វិទ្យាស្ថាននេះបានវិភាគឃើញថា រុក្ខជាតិនេះមានផ្ទុក anthoxyanozit , L-Arginin ដែលវានឹងបំប្លែងក្នុងរាងកាយបង្កើតជា Nitric Oxit (NO) ។
វាពិតជាមានប្រសិទ្ធភាពព្យាបាលរោគ បាត់អារម្មណ៍ផ្លូវភេទចំពោះមនុស្សប្រុស និងស្រីពិតមែន ។
មែនណា៎ ! អ្នកណាដឹងជួយប្រាប់ផង ស្រុកយើងមានទេ!