តាម AFP ឲ្យដឹងថា ៖ នៅថ្ងៃទី ៦/២ អង្គការ PETA និយាយថា គេចង់លើកតម្កើងស្វា Naruto ដែលថតរូប Selfie នាប្រទេសឥណ្ឌូណេស៊ី ក្លាយជា “បុគ្គលប្រចាំឆ្នាំ” បំណងទទួលស្គាល់តម្លៃរបស់វា។
Naruto ជាអម្បូរស្វា Macara nigra ស់នៅលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី ដែលល្បីល្បាញនៅអំឡុងឆ្នាំ ២០១១ គ្រាបាន “លួច” យកម៉ាស៊ីនថតរបស់ជាងថតរូបសញ្ជាតិអង់គ្លេស David Slater ហើយ “ផលិត” បានរូបភាពច្រើនសន្លឹកក្នុងនោះមានរូបវា “Selfei” ខ្លួនឯងយ៉ាងប្រិមប្រិយ។
រូបភាពទាំងនេះ បានរីកសុះសាយលើបណ្តាញសង្គម ហើយ PETA បានដាក់ពាក្យប្តឹងជំទាស់ដោយចាត់ទុកថា ពានរ អាយុ៦ឆ្នាំ ពេលនោះគួរតែ “ត្រូវបានប្រកាសជាម្ចាស់កម្មសិទ្ធិនៃរូបរបស់វានេះ”។
Ingrid Newkirk មេដឹកនាំអង្គការ PETA ប្រកាសកាលពីថ្ងៃទី ៦/១២ ម្សិលមិញថា ៖ “រូបសែលហ្វី ជាប្រវត្តិសាស្ត្ររបស់ NARUTO បានចោទសំណួរចំពោះទស្សនៈថា បញ្ហាអ្នកណាជា “បុព្វហេតុ” ហើយអ្នកណាពុំមែនជាមនុស្ស ហើយក៏ឈានដល់ករណីប្តឹងប្តល់ពុំធ្លាប់មានលើពិភពលោក តាមរយៈការសំណូមពរឲ្យសត្វ១ ដែលពុំមែនជាមនុស្ស ជាម្ចាស់ទ្រព្យសម្បត្តិ ពុំមែនចាត់ទុក ស្វា១ក្បាលនេះ ជា…មុខទំនិញទេ។
ក្រុមអ្នកច្បាប់អន្តរជាតិកំពុងហក់ចូលលើកភស្តុតាងទាញទល្ហីករណ៍ឡើង “ដល់” តែម្តង។
ចំពោះ “ចុងចោទ” Stater ជាម្ចាស់ម៉ាស៊ីនថត បានការពារទស្សនៈថា គាត់មានសិទ្ធិជាម្ចាស់ នៃរូបភាពទាំងនោះ ព្រោះលោកជា “ស្ថាបនិក” នៃការបង្កើតឲ្យមានរូបភាពទាំងអស់នោះឡើង -បានរៀបទម្រជើងម៉ាស៊ីនថត (Tripod ) ។ លោកបានឈ្នះក្នុងរឿងក្តីនេះ ក្នុងសវនាការតុលាការនារដ្ឋ California ប៉ុន្តែ PETA បានប្តឹងទៅកាន់តុលាការថ្នាក់លើបន្តទៀត។
ហេតុការណ៍ក្រោយមកត្រូវបានសម្រុះសម្រួលនៅខែ ៩/២០១៧ មុនសាលក្រមសម្រេចដោយ Slater យល់ព្រមកាត់ប្រាក់ចំណូលពីរូបថតនេះ ២៥% ឲ្យផ្នែកការពារបរិស្ថានរស់នៅរបស់អម្បូរស្វានេះ នាប្រទេសឥណ្ឌូណេស៊ី៕ អាទិត្យ