Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គង់ គាំ ៖ លោក​កឹម សុខា បាន​ហៅ​សម រង្ស៊ី​ថា អ​គុណធម៌ ហើយ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ សម រង្ស៊ី​

​ភ្នំពេញ ​៖ បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ របស់លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​វាគ្មិន​កិត្តិយស​ក្រៅ​រចនាសម្ព័ន្ធ CNRP ជាប់​បម្រាម​ទាំង​គ្មាន​កំហុស នៅ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​នេះ​ថា “​កុំ​ប្រើ​មនុស្ស​ខូច កុំ​សំរួច​ឈើពុក​”​។​

​លោក គង់ គាំ បានសរសេរថា ភាព​មិន​អាច​បំបែក​បាន​រវាង សម រង្ស៊ី និង កឹម សុខា ពេល​ធ្លោយ សម រង្ស៊ី ក៏​ដាក់​ការដោះលែង កឹម សុខា ជា​វត្ថុ​ភ្នាល់​ដូរ​យក​ការ​ចុះចេញ​ពី​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន ដែល​មិន​អាច​កើតឡើង​បាន​ទាល់តែ​សោះ​នោះ បាន​ធ្វើឲ្យ កឹម សុខា សម្តែង​ថា “​ខ្ញុំ​ដឹង​ថា សម រង្ស៊ី ចង់​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ និង​ចំពោះ​ប្រទេសជាតិ​”​។​

​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​វាគ្មិន​កិត្តិយស​ក្រៅ​រចនាសម្ព័ន្ធ CNRP បាន​បន្ថែមថា អ្នកនយោបាយ​មាន​និន្នាការ កឹម សុខា​និយម បាន​ហៅ​សម រង្ស៊ី​ថា​អ​គុណធម៌ ហើយ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ សម រង្ស៊ី​។ (​មាន CNRP ឡើងវិញ ប្រគល់​អំណាច​ត្រលប់​វិញ បោះឆ្នោត​ឡើងវិញ លើក​បម្រាម​ធ្វើ​នយោបាយ​ដល់ ១១៨​រូប​ដោយ​មិន​ឆ្លងកាត់​ហ៊ុន សែន តើ​ធ្វើ​បាន​ពិត​មែន​ឬ​?)​។ សម រង្ស៊ី និង​ក្រុម​បរាជ័យ​គ្រប់​ដំណាក់ បាន​ងាក​មក​រម្លឹកថា​រហូត​ខែ មីនា ២០១៩ មានតែ “​ឬ​មួយ​នៅ​ជាមួយ កឹម សុខា (​សម រង្ស៊ី​) ឬ​មួយ​ជាមួយ ហ៊ុន សែន​”​។ បើ​មិន​រក្សា​សាមគ្គីភាព​ជាមួយ កឹម សុខា (​សម រង្ស៊ី​) ទេ គណបក្ស សង្គ្រោះ​ជាតិ​នឹង​សាបសូន្យ​ជា​រៀងរហូត​ហើយ​។ កុំ​សំរួច​ឈើពុក​។ កុំ​លាប​ពណ៌​អ្នក​ស្និទ្ធ កឹម សុខា​។​

​ចំណែក​លោក​ម៉ុត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា នៅ​ថ្ងៃ​អង្គារ​នេះដែរ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា ពាក្យ “​សម រង្ស៊ី + កឹម សុខា ជា​មនុស្ស​តែ​មួយ​” ពិតជា​ងាយស្រួល​និយាយ និង​សរសេរ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ជា​ការលំបាក​។ ឯកឧត្តម កឹម សុខា នៅតែ​កំពុង​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​។ មាន​អ្នកនយោបាយ​ខ្លះ ធ្លាប់​អះអាងថា ស្មោះត្រង់​ជាមួយ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ធ្វើ​មិន​ទាន់​បាន​ទេ នៅពេលដែល​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​អំពាវនាវ​ឲ្យមាន​ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​។ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​របប​នេះ បាន​ដាក់ចេញ​គោលនយោបាយ​មួយៈ “​មិន​យល់ស្រប​នឹង​អង្គការ ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត​”​។ ខ្ញុំ​បាន​បាត់បង់​លោកឪពុក និង​សាច់ញាតិ​ជាង ៣០​នាក់ ដោយសារ​របប​នេះ​”៕​ ​ដោយ​ ៖ ​រចនា​

×