Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របស់​ដែល​ស្រុក​យើង​មើលឃើញ​ធម្មតាៗ បែរ​ជា​ពិភពលោក​កំពុង​ចាត់​ទុក​វា​ជា​… “​របស់​ទេវតា​” ក្នុងសម័យ​ប្រែប្រួល​អាកាសធាតុ​!

​ក្នុងពេល​ដែល​ស្រុក​ខ្មែរ​យើង​ចាត់ទុក​ខ្នុរ ជា​ផ្លែ​ឈើ​សាមញ្ញ​ចាក់គរ​លើដី​លក់​នោះ បែរ​ជា​ពិភពលោក​ចាត់ទុកថា ជា​កំពូល​អាហារ​តាមរយៈ​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​នេះ ។​

​កាសែត​ល្បីៗ​លើ​ពិភពលោក បាន​ចុះផ្សាយ​ព័ត៌មាន​ដែល​នឹក​ស្មាន​ពុំ​ដល់​អំពី​ប្រសិទ្ធភាព​របស់​ខ្នុរ ។ ក្រុម​អ្នកស្រាវជ្រាវ​ខាង​អាហារ​រូបត្ថ​ម្ភបា​ន​បូក​សរុប​ថា បម្រែបម្រួល​ធាតុអាកាស​បាន​និង​កំពុង​ធ្វើឲ្យ​វិស័យ​ស្បៀងអាហារ​អស្ថិរភាព​បំផុត ពិសេស​នៅតាម​តំបន់​ជនបទ​ក្រីក្រ​នោះ ខ្នុរ​គឺជា “​ទេវតា​” អាច​ជួយ​ដោះស្រាយ​បាន ព្រោះ​វា​អាច​ជំនួស​សាច់ ជួយ​កុំឲ្យ​ក្រ​ពះកូរ ប៉ុន្តែ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​សរីរាង្គ ។​

​ស្ថានីយ៍​វិទ្យុ NPR (​អាមេរិក​) ឲ្យដឹងថា ៖ ខ្នុរ​សម្បូរ​ដោយ​ប្រូតេអ៊ីន​កាល់ស្យូម និង​វីតាមីន B ខ្ពស់ ។ ខ្នុរ ២ ក្លែប​មាន​ផ្ទុក​កាឡូរី ៩៥ (calo) ។ ក្រៅពី​នោះ​វា​ក៏​ផ្ទុក​វីតាមីន C ៣៧% គ្រប់គ្រាន់​តម្រូវការ ១​ថ្ងៃ​សម្រាប់​រាងកាយ មាន​សារធាតុ​ខ្លាញ់ ១​ក្រាម និង​កាបូន​អ៊ី​ដ្រាត (Carbohydrate) ៣៨​ក្រាម ។​

​ពិភពលោក​ចាត់ទុក​ខ្នុរ ជា​កំពូល​អាហារ ។​

​តាម eHealth zine វិញ បណ្តា​សារធាតុ​បំប៉ន​ក្នុង​ផ្លែ​ខ្នុរ វា​ជួយ​បង្ការ​ជំងឺមហារីក បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល បង្កើន​ថាមពល​ឆ្អឹង និង​ប្រយោជន៍​ដទៃទៀត ។​

​ជា​ផ្លែ​អស្ចារ្យ​មួយ ព្រោះ​បណ្តា​ផ្នែក​នៃ​ខ្នុរ រួម​មាន​ដើម​ស្លឹក គេ​អាច​យក​ទៅ​ធ្វើ​ជា​អាហារ​សម្រាប់​ពពែ សត្វ​ចិញ្ចឹម ជួយ​ព្យាបា​លក្តៅ ពង​បែក និង​ជំងឺ​សើរ​ស្បែក ។ សំបក​របស់​ខ្នុរ​ត្រូវបាន​យក​ទៅ​ជ្រលក់​ពណ៌​ស្បង់​ចីវរ ។​ល​។​

​នៅ​អាមេរិក ហាង​ម្ហូបបួស​គេ​យក​ខ្នុរ​ជំនួស​ឲ្យ​សាច់ ពិសេស​ខ្នុរ​ខ្ចី ។ នៅ​ជប៉ុន​គ្រាប់ខ្នុរ​ត្រូវបាន​ក្នុងតម្លៃ ១០ USD/kg ។​

​ចំណែក​នៅ​ស្រុក​យើង​វិញ ខ្មែរ​ត្រូវបាន​ទុកដាក់​បែបនេះ ។​

​កសិករ​ខ្មែរ​នៅចាំ​អ្វី​ទៀត គួរ​ចាប់ផ្តើម​ទៅ​!

×