បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបន្តពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង៦៥ឃុំសង្កាត់នៃ៩ស្រុកក្រុង ហើយបានព្រមាននិងណែនាំអោយប្រញាប់ភ្ញាក់រលឹកឡើងវិញនូវប៉ុស្ថិ៍រដ្ឋបាលអសកម្មមួយចំនួនតូចដែលនៅតែមានបទល្មើស ហើយបង្ក្រាបមិនបានថែមទៀត។ កិច្ចប្រជុំបន្ទាន់នោះបានធ្វើឡើងកាលពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
បំណងនៃកិច្ចប្រជុំនេះដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំសង្កាត់។ក្នុងនោះត្រូវអនុវត្តការងាររបស់ខ្លួនឱ្យបានលទ្ធផលច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ ពោលគឺប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ភាគច្រើនបានអនុវត្តល្អនិងឆ្លើយតបតាមផែនការភូមិឃុំមានសុវត្ថិភាពហើយក៏ពេញចិត្តបងប្អូនប្រជាពលរដ្ឋហើយ។ ប៉ុន្តែស្នងការដ្ឋានក៏នៅតែគេរកឃើញថាមានប៉ុស្ថិ៍នគរបាលរដ្ឋបាលមួយចំនួនតូចមានភាពអសកម្មការងារ. បណ្តាលអោយកើតមានបទល្មើសព្រហ្មទណ្ឌនានា តែបង្ក្រាបមិនបាន។ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្លាក់និងមិនជាប់ចំណាត់ថ្នាក់ស្តីពីការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលហើយ។ ដូច្នេះតហរូវកែលម្អ ពង្រឹងឡើងវិញ ពុំនោះទេនឹងមានការដាក់ពីន័យហើយ។
សូមរំលឹកថា យោងការវាយតម្លៃពីក្រសួងមហាផ្ទៃអោយដឹងថា អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំឆ្នាំ២០១៧ សម្រាប់ខេត្តមានប៉ុស្ថិ៍នគរបាលរដ្ឋបាលដែលជាប់ចំណាត់ថ្នាក់លេខ១មានចំនួន៥០ឃុំសង្កាត់ លើ៦៥ឃុំសង្កាត់ ជាប់ចំណាត់ថ្នាក់លេខ២ មានចំនួន៨ឃុំសង្កាត់ ជាប់ចំណាត់ថ្នាក់លេខ៣មានចំនួន៦ឃុំសង្កាត់ និងមិនជាប់ចំណាត់ថ្នាក់មានចំនួន១ឃុំ។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់ចេញនូវវិធានការក៏ដូចជាបទបញ្ជាទៅដល់មន្ត្រីប៉ុស្ថិ៍នគរបាលរដ្ឋដែលកើតបទល្មើសព្រហ្មទណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួនរួចហើយ មិនទាន់បង្ក្រាបបាន ត្រូវតែតាមស្រាវជ្រាវស្វែងរកបង្ក្រាបចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដោយធ្វើការងារនេះយកចិត្តទុកដាក់បំផុត៕ ដោយ ៖ បន្ទាយ